វិធីទាំង ១២ យ៉ាងដែលអ្នកនឹងទទួលបានការគោរពពីអ្នកដទៃ

//s5.kh1.co/99/9928996f74203cec8ce9d0e6515c754ed8a0b78b.jpg
យល់ដឹង

 ១៦-ឧសភា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

វិធីទាំង ១២ យ៉ាងដែលអ្នកនឹងទទួលបានការគោរពពីអ្នកដទៃ

ហេតុអ្វីបានជាការគោរព និងការផ្តល់តម្លៃវាពិតជាមានសារៈសំខាន់សម្រាប់មនុស្សម្នាក់ៗ​? ប្រាកដណាស់មនុស្សម្នាក់ៗចង់បាននូវការផ្តល់តម្លៃ និងការគោរព ប៉ុន្តែអ្នកមិនប្រាកដថា វាងាយស្រួលទេក្នុងការដែលធ្វើរឿងទាំងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គន្លឹះ ១២យ៉ាងដែលអ្នកគួរតែចាប់ផ្តើមធ្វើ ៖

. រក្សាការសន្យារបស់អ្នក

រក្សាការសន្យាគឺជាសកម្មភាពសំខាន់បំផុតដែលអាចធ្វើដើម្បីចាប់ផ្តើមទទួលបានការជឿជាក់ពីអ្នកដទៃ។ អ្នកត្រូវធ្វើការប្តេជ្ញាចិត្តថាធ្វើរឿងនោះឲ្យបាន ប្រសិនបើអ្នកបាននិយាយថាអ្នកនឹងធ្វើវា ព្រោះអ្នកនឹងទទួលបានការគោរពតាមសន្យានោះ ។

២. កុំធ្វើឲ្យខ្ជះខ្ជាយពេលវេលារបស់អ្នកដទៃ

ប្រសិនបើអ្នកគោរពពេលវេលារបស់អ្នកដទៃនោះ ពួកគេនឹងគោរពអ្នកដូចគ្នា។ ដូចជាការគោរពពេល វេលាក្នុងការណាត់ជួប ការប្រជុំ និងរឿងផ្សេងៗ ហើយមិនត្រូវចំណាយពេលក្នុងការនិយាយរឿងដែលឥតប្រយោជន៍នោះឡើយ។

https://s5.kh1.co/__image/w=626,h=417,q=100/63/63ea200702cdf7988e34251693efa7f8a310c8f6.jpg

៣. មិននិយាយដើមអ្នកដទៃ

អ្នកត្រូវចេះគោរពអ្នកដទៃ ទោះបីជាអ្នកមិនចូលចិត្តក៏ដោយ។ អ្នកមិនត្រូវនិយាយពីអ្នកនេះប្រាប់អ្នកនោះទេ ព្រោះវាមិនមែនជាការត្រឹមត្រូវ ហើយក៏មិនប្រាកដថាអ្នកដែលអ្នកនិយាយប្រាប់នោះ វាល្អនឹងអ្នកដែរ។ តែអ្វីដែលគួរធ្វើនោះ គឺធ្វើជាមនុស្សដែលមានហេតុផល ត្រូវហ៊ាននិយាយនៅទល់មុខគ្នា ប្រាប់ពីបញ្ហា និងភាពអវិជ្ជមានរបស់អ្នកនោះ ព្រោះវានឹងធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលត្រូវបានគេជឿជាក់ និងឲ្យតម្លៃ។

៤. បើកចិត្តឲ្យទូលាយ

ត្រូវចេះបើកចិត្តឲ្យទូលាយក្នុងការទទួលយករឿងអ្វីមួយដែលអ្នកបានជួប និងអ្វីដែលសំខាន់បំផុតគឺការមានក្រមសីលធម៌គឺត្រូវរក្សាការបើកចំហរ។ ការបើកចិត្តឱ្យទូលាយដោយមិនស្មុគស្មាញ ដោយសារអ្នកទទួលស្គាល់ថាអ្នកនៅតែត្រូវរៀនច្រើន ហើយអ្នកនៅតែបន្តរៀនសូត្រពីអ្នកដទៃ និងការមានជំនឿជឿជាក់ដ៏រឹងមាំលើខ្លួនឯង។

. ត្រូវហ៊ានបញ្ចេញគំនិត

អ្នកអាចនិយាយជាមួយអ្នកដទៃអំពីបញ្ហាអ្វីមួយ និងគោលដៅរបស់អ្នកដោយមិនមានការភ័យខ្លាច។ អ្នកអាចត្រូវបានបំផុសគំនិតដោយលើកទឹកចិត្តឱ្យអ្នកដទៃដើម្បីធ្វើតាមក្តីសុបិន្ត គោលដៅ និងទស្សនៈវិស័យរបស់ពួកគេ ហើយបង្ហាញថាអ្នកមានជំនឿលើពួកគេផងដែរ។

https://s5.kh1.co/__image/w=626,h=417,q=100/9e/9e292c3a006e80d8aafb3fb35901b3ce62d7355f.jpg

៦.កុំជឿថាការនិយាយរបស់អ្នកត្រូវទាំងអស់

ប្រសិនបើអ្នកចង់អោយអ្នកដទៃគោរពអ្នក ប្រាកដណាស់អ្នកត្រូវតែគោរពខ្លួនឯង។ ដោយពេលដែលអ្នកនិយាយពីអ្វីមួយត្រូវគិតពិចារណាឲ្យបានច្បាស់លាស់ ព្រោះបើសិនអ្នកគិតថា ការនិយាយចេញមកត្រូវទាំងអស់នោះ វានឹងមានថ្ងៃមួយអ្នកនឹងជួបនូវផលអវិជ្ជមាននូវអ្វីដែលអ្នកមិនបានគិតដល់ជាក់ជាមិនខាន។

ត្រូវចងចាំថាភាពខ្លាំងរបស់អ្នកគឺត្រូវរៀនពីកំហុសរបស់អ្នក និងទំនុកចិត្តកើតចេញពីការដឹងថាការបរាជ័យ​​​​​​​​​​​​ និងភាពមិនល្អឥតខ្ចោះគឺជាផ្លូវឆ្ពោះទៅរកភាពអស្ចារ្យ និងជោគជ័យ។

៧. ជឿលើគំនិតខ្លនឯង

កុំបោះបង់គំនិតរបស់អ្នក ទោះបីវាមើលទៅដូចជាមិនអស្ចារ្យ ឬមិនសមរម្យក៏ដោយ។ ចាប់យកគំនិតច្នៃប្រឌិតរបស់អ្នកហើយបន្តធ្វើតាមគំនិតរបស់អ្នក។ ប្រសិនបើអ្នកបានឆ្លងកាត់ អ្នកនឹងទទួលបានអ្វីដែលអស្ចារ្យ ហើយអ្នកផ្សេងទៀតនឹងឆ្ងល់ពីរបៀបដែលបានធ្វើ។ 

https://s5.kh1.co/__image/w=626,h=415,q=100/8f/8f2326414222ffc24a9af4ce8c59d6009769f67a.jpg

​​​​​​​​​​​​​​​​​. ត្រូវហ៊ានរកយុត្តិធម៌ឲ្យអ្នកដែលមិនមានកំហុស

នៅពេលដែលអ្នកឃើញភាពអយុត្តិធម៌នៅជុំវិញអ្នក តើអ្នកព្រងើយកន្តើយដើម្បីជៀសវាងការប្រឈមមុខ? ពេលខ្លះអ្នកគ្មានជម្រើសទេ​​ ប៉ុន្តែមានពេលខ្លះដែលអ្នកត្រូវក្រោកឈរឡើងសំរាប់អ្នកដទៃ ជាពិសេសនៅពេលដែលពួកគេមិនអាចក្រោកឈរដោយខ្លួនឯងបាន។ អ្នកមិនចាំបាច់ផ្គាប់ចិត្តមនុស្សគ្រប់គ្នាទេ ហើយកុំខ្លាចការប្រឈមមុខ ដរាបណាអ្នកធ្វើវាតាមផ្លូវដែលត្រឹមត្រូវ។

៩. ត្រូវស្តាប់ច្រើនជាងនិយាយ

ពេលខ្លះអ្នកត្រូវស្តាប់ច្រើនជាងនិយាយ ព្រោះមនុស្សដែលនិយាយដោយគ្មានទីបញ្ចប់ ដោយគ្មានការផ្អាកមិនត្រូវបានគោរព និងឲ្យតម្លៃ។ ស្តាប់អ្នកដទៃ ឈប់និយាយតែម្នាក់គ្រប់ពេល ស្តាប់ ហើយព្យាយាមយល់ពីពួកគេ និងប្រើភាពស្ងៀមស្ងាត់ដើម្បីផលប្រយោជន៍របស់អ្នក។ ចំណាយពេលមួយភ្លែតដើម្បីពិចារណារឿងមួយ មុនពេលអ្នកនិយាយគឺតែងតែត្រូវបានទទួលការគោរព។

https://s5.kh1.co/__image/w=626,h=417,q=100/b7/b713c027c74341cdf7ca7366a12112fd81a6b8ad.jpg

០. យកចិត្តទុកដាក់ចំពោះអ្នកដទៃ

ចាប់ផ្តើមយកចិត្តទុកដាក់ចំពោះអ្នកដទៃ និងមនុស្សក្នុងជីវិតរបស់អ្នកមិនថានៅកន្លែងធ្វើការ នៅផ្ទះ ឬកន្លែងណាមួយនោះទេ។ ការយកចិត្ដទុកដាក់យ៉ាងរបស់អ្នកចំពោះអ្នកឯទៀត និងបង្ហាញការយកចិត្ដទុកដាក់របស់អ្នក និងបង្ហាញនូវការចេះយល់ចិត្ដដែលជាលក្ខណៈពិសេសរបស់អ្នកផងដែរ។

វាក៏បង្ហាញផងដែរថាអ្នកមិនផ្តោតតែលើខ្លួនអ្នកទេ ហើយអ្នកមានសមត្ថភាពផ្លូវចិត្តក្នុងការយកចិត្តទុកដាក់ និងផ្តល់ជំនួយនៅពេលចាំបាច់។ មិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបានទេ​ ដូចនេះវាជាមូលហេតុដែលវាមានឥទ្ធិពលដ៏ខ្លាំងខ្លា។

១. គ្រប់គ្រងអារម្មណ៍របស់អ្នក

ត្រូវប្រាកដថាទប់អារម្មណ៍ភ្លាមៗរបស់អ្នក ចំពោះរឿងដែលធ្វើឱ្យអ្នករំជួលចិត្តខ្លាំង មិនថារឿងល្អឬអាក្រក់ ដោយប្រាកដវាមិនអីទេក្នុងការធ្វើជាខ្លួនអ្នកនិងបង្ហាញភាពរីករាយ។ ប៉ុន្តែត្រូវចាំថាអ្នកដឹកនាំល្អ និងមនុស្សដែលមានការគោរពខ្ពស់ គឺដឹងពីភាពខុសគ្នារវាងការឆ្លើយតប និងប្រតិកម្ម។

១២. ចេះផ្តល់តម្លៃឲ្យអ្នកដទៃ

មិនថាអ្នកធ្វើការជាមួយនៃសហគមន៍ ក្រុមហ៊ុន នៅជាមួយមិត្តភក្តិ អ្នកនឹងត្រូវបានគេគោរព ប្រសិនបើអ្នកតែងតែគិតពីវិធីដើម្បីផ្តល់តម្លៃដល់អ្នកដទៃ។ តម្លៃអាចមាននៅក្នុងទម្រង់ជាច្រើនផ្សេងគ្នា ប៉ុន្តែនៅទីបញ្ចប់វាជាការផ្តល់អ្វីមួយដល់អ្នកនៅជុំវិញ ឬដល់សហគមន៍របស់អ្នក ដែលអាចជួយបានដោយការដោះស្រាយបញ្ហាសម្រាប់ពួកគេ និងបង្កើតអ្វីមួយដែលមានតម្លៃ នោះអ្នកដទៃនឹងគោរពអ្នក។

https://s5.kh1.co/__image/w=626,h=417,q=100/3e/3e9f310d442d1ca15094bf3b97e22c971db95f9b.jpg
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T