ក្រោយវៀតណាមធ្លាក់ត្រឹមវគ្គចែកពូល លោក Park Hang-seo និយាយយ៉ាងខ្លីថា......

//s5.kh1.co/02/028c3c51bc4535773ca2a3d9ad2bcb2897b08a48.jpg
កីទ្បា

 ១៧-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Park hang-Soe សុំទោសអ្នកគាំទ្រ

ថៃ៖ គ្រូបង្គោលរបស់ក្រុមបាល់ទាត់យុវជនអាយុក្រោម២៣ឆ្នាំវៀតណាមលោក Park Hang-seo បានសុំទោសទៅដល់អ្នកគាំទ្ររបស់ខ្លួន ក្រោយក្រុមបានត្រឹមធ្លាក់នៅក្នុងវគ្គចែកពូលពានរង្វាន់ AFC U23 Championship 2020 ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Park Hang-seo
លោក Park Hang-seo

វៀតណាម ដែលជាជើងឯករងកាលពីព្រឹត្តិការណ៍មុន ក្នុងឆ្នាំ២០១៨ នៅឯប្រទេសចិន បានត្រឹមឈរនៅបាតតារាងក្នុងពូល D ក្រោយប្រកួតចាញ់ក្រុមកូរ៉េខាងជើងក្នុងលទ្ធផល ១ទល់នឹង២ នៅក្នុងការប្រកួតកាត់សេចក្ដីនិងបិទបញ្ចប់ពូលកាលពីម្សិលមិញ។

បុរសសញ្ជាតិកូរ៉េខាងត្បូងលោក Park Hang-seo បានចាប់ផ្ដើមសន្នីសីទសារព័ត៌មានរបស់លោកក្រោយចប់ការប្រកួតជាមួយកូរ៉េខាងជើង ដោយនិយាយពាក្យថាសុំទោស។ លោក Park បាននិយាយយ៉ាងដូច្នេះថា៖ 

"ខ្ញុំពិតជាសុំទោស។ កាលពី២ឆ្នាំមុន ពួកយើងគឺជាជើងឯករង។ នៅឆ្នាំនេះ ពួកយើងលេងបាន ៣ប្រកួតនៅក្នុងពូល ២ស្មើ និង១ចាញ់នៅប្រកួតចុងក្រោយ។ ច្បាស់ណាស់វាគឺជាលទ្ធផលអាក្រក់ ហើយវាក៏បានធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្តផងដែរ។ ខ្ញុំគឺជាមនុស្សម្នាក់ដែលទទួលខុសត្រូវលើបញ្ហានេះខ្លាំងជាងគេ។ កីឡាករទាំងអស់បានខិតខំប្រឹងខ្លាំង ប៉ុន្តែជាការពិតពួកគេត្រូវពង្រឹងខ្លួនថែមទៀត។" 

 Park Hang-seo 
លោក Park Hang-seo
លោក Park Hang-seo

យ៉ាងណាមិញ ក្រោយធ្លាក់ចេញពីពានរង្វាន់កម្រិតអាស៊ីមួយនេះ លោក Park បានឲ្យដឹងថាវៀតណាមនឹងផ្ដោតទៅលើក្រុមជម្រើសជាតិឈុតធំដើម្បីត្រៀមបន្តការប្រកួតវគ្គជម្រុះបឋមជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022៕

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T