អាណិតណាស់! ក្មេងស្រីដែលត្រូវគេវាយទាត់ធាក់ ក្នុងថ្នាក់រៀន ទទួលបានសំណង ចំនួន២ពាន់ដុល្លារ?

//s5.kh1.co/f5/f5001bf05891653ababe39ddb22296713cc6227b.jpg
សង្គម

 ១៧-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ខ្លោចចិត្ត! ក្មេងស្រីរងគ្រោះ ត្រូវគេវាយដំទាត់ធាក់ យ៉ាងសាហាវព្រៃផ្សៃ នៅវិទ្យាល័យផ្សារដើមថ្កូវ ទទួលបានសំណងថ្លៃជម្ងឺចិត្តចំនួន ២០០០ដុល្លារ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ បានបែកធ្លាយវីដេអូចំនួន២ ដោយក្មេងស្រីវ័យក្មេងមួយរូប ត្រូវបានក្មេងៗមួយក្រុមទៀត បានវាយទាត់ធាក់យ៉ាងដំណំ ក្នុងថ្នាក់រៀន នៅវិទ្យាល័យផ្សារដើមថ្កូវ មើលទៅពិតជាសាហាវឃោឃៅខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ​ បន្ទាប់ពីឃើញវីដេអូមួយនោះភ្លាម ធ្វើឲ្យមហាជនក្នុងបណ្ដាញសង្គម មានការភ្ញាក់ផ្អើលខ្លាំងណាស់ ហើយថែមទាំង កើតទុក្ខមិនសុខចិត្ត ចំពោះទង្វើអយុត្តិធម៌ មួយនេះយ៉ាងខ្លាំង។ ​

មិនយូរប៉ុន្មាន ក្មេងស្រីបង្កហេតុទាំងនោះ ត្រូវបានបញ្ជូនទៅប៉ុស្ដប៉ូលីស អមដោយវត្តមានឱពុកម្ដាយមក និងកំពុងឃុំខ្លួនទៀតផង។ ដោយឡែក ទីបំផុត ក្មេងស្រីរងគ្រោះ ត្រូវគេវាយនោះ និងឱពុកម្ដាយ​ បានបញ្ចប់រឿងដោយព្រមទទួលយកសំណងចិត្តជាទឹកប្រាក់ចំនួន ២ពាន់ដុល្លារ៕

https://s5.kh1.co/__image/w=650,h=553,q=100/65/6506a1c5bfdf6265da0551321a67ffa16561af15.png
https://s5.kh1.co/__image/w=630,h=998,q=100/f8/f893f69dc5fb02bf24f9ff8a64487be3b407c84c.png
https://s5.kh1.co/__image/w=650,h=462,q=100/6a/6ab5da8e86bf0a2656b469f1fc09bd5684e7bd60.png
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T