មិនមែនលំៗទេ! ដេវីត ធ្វើឈុតខ្សែ.ក និងកងដៃ ដាំពេជ្រ តម្លៃរហូតដល់.....(មានវីដេអូ)

//s5.kh1.co/14/1446d979cfa8d6e247c2a39bd068ff7beedda477.jpg
តារា & កម្សាន្ដ

 ១៧-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តារាប្រុសនិយមលេងខ្លួនជាមួយគ្រឿងពេជ្រ ងួន ចាន់ដេវីត បង្ហាញខ្សែ.ក កងដៃដាំពេជ្រ តម្លៃរាប់ម៉ឺនដុល្លារដើមឆ្នាំ២០២០

ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ តារាចម្រៀងប្រុសដ៏៏មានប្រជាប្រិយភាព លោកងួន ចាន់ដេវីត តែងតែផ្លាស់ប្តូរនូវការតែងខ្លួនរបស់ខ្លួនសឹងគ្រប់ពេល ស្របពេលដែលហ្វេនជាច្រើនពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះរយៈពេលប៉ុន្មានឆ្នាំមកនេះ តារាប្រុសរូបនេះហាក់លេងខ្លួនខ្លាំង ជាមួយនឹងគ្រឿងពេជ្រតែម្តង ដោយបានច្នៃឡើងយ៉ាងប្លែកៗ តម្លៃសុទ្ធតែក្រោម១០ម៉ឺនដុល្លារឯណោះ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ចូលឆ្នាំ២០២០ភ្លែត តារាប្រុសរូបនេះក៏បានធ្វើការ បញ្ចេញនូវគ្រឿងពេជ្រ ថ្មីរបស់ខ្លួន ដែលជាខ្សែ.ក និងកងដៃ ដែលដាំរំលេចដោយត្បូងពេជ្រយ៉ាងចាំងភ្នែក។

លើសពីនេះទៅទៀត បើនិយាយពីតម្លៃវិញកប់ខ្លាំង ដោយខ្សែ.កថ្មីរបស់លោក មានតម្លៃ៧,៨០០០ដុល្លារ រីឯកងដៃ១៥,៣០០ដុល្លារឯណោះ ។ ជាមួយគ្នានេះដែរ មហាជនជាច្រើនពិតជារំភើប ​ជំនួសលោក ដែលការខិតខំប្រឹងប្រែង​ទម្រាំបានប៉ុណ្ណឹង គឺកើតចេញពីការខិតខំទាំងយប់ និងថ្ងៃជាមួយការងារសិល្បៈ។

ទន្ទឹមនឹងនេះដែរ ហ្វេនជាច្រើនពិតជាទន្ទឹមរងចាំចង់មើលនៅពេលដែលលោកពាក់ ជាមួយនឹងការតែងខ្លួនថ្មី មិនដឹងជាសង្ហាប៉ុណ្ណានោះទេ​ជាមួយនឹងគ្រឿងពេជ្រ ដ៏ថ្លៃកប់ពពកបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ដេវីត និងបូព្រឹក្ស
ដេវីត និងបូព្រឹក្ស
កងដៃ ពេជ្រ ដេវីត
កងដៃ ពេជ្រ ដេវីត
កងដៃ ពេជ្រ ដេវីត
កងដៃ ពេជ្រ ដេវីត
ខ្សែ.កពេជ្រ ដេវីត
ខ្សែ.កពេជ្រ ដេវីត
ខ្សែ.កពេជ្រ ដេវីត
ខ្សែ.កពេជ្រ ដេវីត
ងួន ចាន់ដេវីត
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T