Barca រៀបគម្រោងចុះកុងត្រាយកកីឡាករជប៉ុន១រូបវ័យ១៧ឆ្នាំមកចូលរួមក្រុម

//s5.kh1.co/fe/fe04206129649503334c56d7595d1d96cb7979aa.jpg
កីទ្បា

 ១៧-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Barcelona ចាប់ចិត្តចង់បានខ្សែបម្រើជប៉ុនវ័យ១៧ឆ្នាំកីឡាករ Jun Nishikawa

អេស្ប៉ាញ៖ យោងតាមប្រភពព័ត៌មានមួយក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា​ ក្លិបអ្នកមានបុណ្យ Barcelona កំពុងរៀបគម្រោងចូលចរចាយកខ្សែបម្រើឆ្នើមសញ្ជាតិរជប៉ុនវ័យ១៧ឆ្នាំកីឡាករ Jun Nishikawa

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Nishikawa បច្ចុប្បន្នជាកីឡាកររបស់ក្រុម Cerezo Osaka ដោយក្នុងរដូវកាលនេះ រូបគេបង្ហាញខ្លួនបាន៤ប្រកួតនៅលីគកំពូលជប៉ុន J1 League ។

  កីឡាករ Jun Nishikawa
  កីឡាករ Jun Nishikawa

ក្លិបយក្សអេស្ប៉ាញចាប់ផ្ដើមមើលឃើញពីទេពកោសល្យរបស់កីឡាករវ័យក្មេងរូបនេះ កំឡុងពេលដែលពួកគេទៅតាមដានពីទម្រង់លេងរបស់ខ្សែប្រយុទ្ធជប៉ុន Hiroki Abe ដែលទើបចុះកុងត្រាចូលរួមជាមួយ Barca កាលពីរដូវក្ដៅឆ្នាំមុន។

យោងតាមការចុះផ្សាយរបស់កាសែត​ Mundo Dportivo ក្លិបជើងឯក Champions League ៤សម័យមួយនេះ បានធ្វើការទាក់ទងទៅក្លិប Cerezo Osaka ពិភាក្សាចរចាផ្ទេរយក Nishikawa បើទោះបីជាពួកគេត្រូវរង់ចាំយ៉ាងហោចមួយខែទៀតទើបអាចសម្រេចកិច្ចព្រមព្រៀងបានក៏ដោយ។

 កីឡាករ Jun Nishikawa
 កីឡាករ Jun Nishikawa

ខ្សែបម្រើជប៉ុនរូបនេះ មិនមានសិទ្ធផ្លាស់ទៅលេងនៅអឺរ៉ុបនោះទេ លុះត្រាណាតែរូបគេមានអាយុ១៨ឆ្នាំទើបអាចផ្ទេរទៅបាន។  យ៉ាងណាមិញNishikawa នឹងឈានចូលវ័យ១៨ឆ្នាំ នៅខែកុម្ភៈខាងមុខនេះ។

ប្រភពដដែលបានបន្ថែមទៀតថា គ្រូបង្វឹករបស់ Nishikawa លោក Miguel Angel Lotina ដែលធ្លាប់ដឹកនាំក្រុម Villareal និង Espanyol នៅក្របខណ្ឌ La Liga ក៏បានណែនាំឲ្យខ្សែបម្រើវ័យ១៧ឆ្នាំ ចូលរួមជាមួយ Barca ផងដែរ ដើម្បីអភិវឌ្ឍន៍សម្ថភាព៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T