ដោយសារតែមនុស្សសំខាន់ម្នាក់នេះ Adele តស៊ូសម្រកទម្ងន់អស់៤៥គីឡូ

//s5.kh1.co/e8/e8edb867cfe2955784c8a8adbf8ce501c0523664.jpg
តារា & កម្សាន្ដ

 ១៧-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មិនត្រឹមតែជាតារាចម្រៀងមានសមត្ថភាពម្នាក់ហើយ ថែមទាំងជាអ្នកម្តាយដ៏ល្អគួរឲ្យយកគំរូតាមទៀត ដោយសារតែចង់ក្លាយជាម្តាយដ៏មានសុខភាពល្អម្នាក់សម្រាប់កូនប្រុស Adele ខិតខំតស៊ូរហូតស្រកបាន៤៥គីឡូ ទាំងដែលកាលពីមុននាងមិនធ្លាប់ខ្វល់ពីរឿងទម្ងន់ម្តងណាឡើយ។

បរទេស៖ កាលពីថ្មីៗនេះ យោងតាមប្រភពមួយបានឲ្យដឹងថា ដោយសារតែតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព Adele ចង់ក្លាយជាអ្នកម្តាយមួយរូបដែលមានសុខភាពល្អម្នាក់ នាងក៏បានសម្រេចធ្វើរឿងដ៏អស្ចារ្យមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បច្ចុប្បន្ននេះ តារាចម្រៀងស្រី Adele ម្ចាស់បទ«Hello» បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញ នាងបានស្រកទម្ងន់យ៉ាងច្រើនគួរឲ្យកត់សម្គាល់ ទាំងដែលកាលពីមុននាងមិនធ្លាប់ មានការខ្វល់ខ្វាយពីរឿងទម្ងន់នេះអ្វីបន្តិចឡើយ ប៉ុន្តែស្រាប់តែពេលនេះ នាងបានខិតខំប្រឹងប្រែងហាត់ប្រាណ តមអាហារ រហូតអាចស្រកទម្ងន់អស់រហូតដល់ទៅ ៤៥គីឡូក្រាម បានយ៉ាងជោគជ័យ។

តួយ៉ាង មូលហេតុដែល Adele សុខចិត្តផ្លាស់ប្តូរខ្លួនឯងជាថ្មីបែបនេះ គឺនាងបានលើកឡើងថា នាងបានធ្វើវាដើម្បីកូនប្រុសជាទីស្រលាញ់នាង គឺAngelo ដែលនាងចង់ផ្លាស់ប្តូរខ្លួនឯងក្លាយខ្លួនជាអ្នកម្តាយ ដែលមានសុខភាពល្អម្នាក់សម្រាប់គេ ហើយគេក៏ជាកម្លាំងជម្រុញទឹកចិត្តដ៏ធំបំផុត ដែលធ្វើឲ្យ Adele ខិតខំប្រឹងប្រែងតស៊ូ សម្រកទម្ងន់រហូតទទួលបានជោគជ័យបែបនេះផងដែរ៕

Adele ពីមុន និង បច្ចុប្បន្ន
Adele ពីមុន និង បច្ចុប្បន្ន
Adele បច្ចុប្បន្ន
Adele បច្ចុប្បន្ន
Adele បច្ចុប្បន្ន
Adele បច្ចុប្បន្ន
Adele បច្ចុប្បន្ន
Adele បច្ចុប្បន្ន
Adele បច្ចុប្បន្ន
Adele បច្ចុប្បន្ន
Adele បច្ចុប្បន្ន
Adele បច្ចុប្បន្ន
Adele ពិមុន
Adele ពិមុន
Adele ពិមុន
Adele ពិមុន
Adele ពិមុន
Adele ពិមុន
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T