ប្លែកមែន! បុរសម្នាក់យកទូរស័ព្ទ iPhone ​ចំនួន១០៦គ្រឿង ដើម្បីផលិតជាហ្គីតាអគ្គិសនីយ៉ាងឡូយ (មានវីដេអូ)

//s5.kh1.co/14/14e878cc84feed2c3919f0beaa917785142eab4a.jpg
បច្ចេកវិទ្យា

 ១៧-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

បុរសម្នាក់បង្កើតហ្គីតាតាមគំនិតស្រមោលស្រមៃចេញទូរស័ព្ទ iPhone សរុបចំនួន ១០៦គ្រឿង

 បរទេស៖ លោក Artem Mayer ដែលជាអ្នកផលិតឧបករណ៍ម្នាក់ បាន​យកទូរស័ព្ទអាយហ្វូនចំនួន១០៦គ្រឿងនិងអាយផត​១គ្រឿង ដើម្បីបង្កើតហ្គីតា​ពណ៌ចម្រុះនេះឡើង ដែល​មើលទៅពិតជាប្លែក​ម្យ៉ាងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហ្គីតា ដែលផលិតចេញពីទូរស័ព្ទ iPhone ១០៦ គ្រឿង
ហ្គីតា ដែលផលិតចេញពីទូរស័ព្ទ iPhone ១០៦ គ្រឿង

លោក Artem Mayer ​ដែលរស់នៅក្នុងទីក្រុងមូស្គូរូបនេះ ​បានខិតខំនិងព្យាយាមពុះពារដើម្បីសម្រេច​ក្តីស្រមៃរបស់គាត់ក្នុងការបង្កើតហ្គីតាអគ្គិសនី​នេះ។ គាត់បានដាក់​លក់វា ​នៅក្នុងហាងលក់ហ្គីតាមួយកន្លែង​ក្នុងទីក្រុងមូស្គូ ហើយផលិតផលមួយនេះត្រូវបានទិញពីក្រុមហ៊ុន Fender Telecaster ក្នុងឆ្នាំ ១៩៩៩ ដោយ​គាត់បានរំពឹងថា វានឹងមានអ្នកទិញ​ក្នុងតម្លៃប្រហែល ៦០០០ ដុល្លារ។

ហ្គីតា ដែលផលិតចេញពីទូរស័ព្ទ iPhone ១០៦ គ្រឿង
ហ្គីតា ដែលផលិតចេញពីទូរស័ព្ទ iPhone ១០៦ គ្រឿង

ហ្គីតា​​នេះមានទំងន់ជាង ៨ គីឡូក្រាម​​ ដោយដំបូលឡើយគាត់បានលក់វាក្នុងតម្លៃ ១លានដុល្លារ ​ប៉ុន្តែមិនមានអ្នកទិញវានោះទេ ហើយចុងក្រោយតម្លៃបានធ្លាក់ចុះ​មកនៅត្រឹម ៦,០០០ ដុល្លារ៕

ហ្គីតា ដែលផលិតចេញពីទូរស័ព្ទ iPhone ១០៦ គ្រឿង
ហ្គីតា ដែលផលិតចេញពីទូរស័ព្ទ iPhone ១០៦ គ្រឿង
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T