ចន្ធា និង CV11 ក្នុងជម្រើសដំបូង! ចាន់ វឌ្ឍនាកា ស៊ុតជួយ បឹងកេត ឡើងវគ្គផ្ដាច់ព្រ័ត្រនៅឥណ្ឌូនេស៊ី (មានវីដេអូ)

//s5.kh1.co/79/797410632b0fbe52745aeeafbcefbcd6f959e82b.jpg
កីទ្បា

 ១៧-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ ក្លិបបាល់ទាត់បឹងកេត បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់មិត្តភាពអន្តរជាតិ EDY RAHMAYADI CUP 2020 ដែលឡើងធ្វើនៅប្រទេសឥណ្ឌូនេស៊ី ក្រោយយកឈ្នះក្រុមមកពីប្រទេសម៉ាឡេស៊ី FA Penang ដោយលទ្ធផល ៣ទល់នឹង២ កាលពីម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង បឹងកេត និង FA Penang
ការប្រកួតរវាង បឹងកេត និង FA Penang

៣គ្រាប់របស់ក្រុមលោក Apisit Im Amphai  រកបានដោយកីឡាករ៣រូបផ្សេងៗគ្នាក្នុងម្នាក់មួយគ្រាប់រួមមាន Mizuno, ចាន់ វឌ្ឍានាកា និង Masato។

កីឡាករ ចាន់ វឌ្ឍនាកា អបអរគ្រាប់បាល់
កីឡាករ ចាន់ វឌ្ឍនាកា អបអរគ្រាប់បាល់

នៅក្នុងការប្រកួតកាលពីម្សិលមិញ គេក៏ឃើញមានការបង្ហាញខ្លួនក្នុងជម្រើសដំបូងរបស់កីឡាករខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ឲ្យបឹងកេតផងដែរ ដោយចាប់ដៃគូជាមួយសិស្សច្បង ចាន់ វឌ្ឍនាកា និង ម៉ាត់ ណូរុន នៅតំបន់ប្រយុទ្ធ។

ជម្រើស ១១នាក់ដំបូងរបស់បឹងកេត
ជម្រើស ១១នាក់ដំបូងរបស់បឹងកេត
កីឡាករ សៀង ចន្ធា (អាវស)
កីឡាករ សៀង ចន្ធា (អាវស)

គួរឲ្យដឹងដែរថា សម្រាប់ដៃគូរបស់បឹងកេតនៅវគ្គផ្ដាច់ព្រ័ត្ររបស់បឹងកេត នៅមិនទាន់រកឃើញនៅឡើយ ដោយរង់ចាំក្រុមដែលឈ្នះនៃការប្រកួតរវាង PSMS Medan (ឥណ្ឌូនេស៊ី) និង Felda United (ម៉ាឡេស៊ី)៕

ចង់ឃើញថា គ្រាប់បាល់ទាំង៣គ្រាប់របស់ បឹងកេត កើតឡើងយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

រូបភាព និងវីដេអូ៖ Boeung Ket Football Club

ចាន់ វឌ្ឍនាកា
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T