ធូរចិត្ត! ភ្លើងឆេះព្រៃឧទ្យានជាតិ Khao Yai ពន្លត់បានហើយ

//s5.kh1.co/a4/a4279c8d7db3c6c8e6c65e41512bc2a0b3b39052.jpg
សង្គម

 ១៧-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ថៃ៖ ព្រៃឈើនៅផ្នែកខ្លះនៃឧទ្យានជាតិ Khao Yai ដែលត្រូវបានភ្លើងឆាបឆេះចាប់តាំងពីដើមខែនេះត្រូវបានគេរាយការណ៍ថាត្រូវក្រុមការងារពន្លត់បានជាស្ថាពរហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការរាយការណ៍ដំបូងអំពីភ្លើងឆេះព្រៃគឺចាប់ផ្ដើមនៅថ្ងៃទី ០៥ ខែមករា ដោយមន្ត្រីឧទ្យានជាតិ ហើយភ្លើងបានចាប់ផ្ដើមឆេះនៅក្នុងតំបន់ Khao Siad-a, Khao Ang Hin និងតំបន់អភិរក្សព្រៃ Khao Nok Yung ដែលនៅក្បែរ Ban Nong Yang នៃស្រុក Pak Chong។ ក្រុមមន្ត្រីឧទ្យានជាតិទាំងនោះ ជឿថាការឆាបឆេះនេះបានចាប់ផ្តើមប្រហែលប្រាំថ្ងៃមុន។

ក្រុមអ្នកជួយសង្គ្រោះត្រូវបានគេហៅមកពីស្ថានីយ៍ជាច្រើននៅក្នុងឧទ្យានជាតិ ដើម្បីជួយពន្លត់អគ្គិភ័យនេះ។

បើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ បានអោយដឹងថាអណ្តាតភ្លើងចុងក្រោយត្រូវបានពន្លត់នៅពេលថ្ងៃត្រង់ កាលពីថ្ងៃច័ន្ទ ទី១៣ មករា ឆ្នាំ២០២០។  ហើយការស៊ើបអង្កេតកំពុងចាប់ផ្តើមរកមូលហេតុនៃអគ្គីភ័យនេះ។

https://s5.kh1.co/__image/w=650,h=434,q=100/76/76e52609b53ab04043e79fb738da5a9cccd034ae.jpg
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T