មកទស្សនាគ្រាប់បាល់ដែល ច្រឹង ពលរដ្ឋ ស៊ុតពីចម្ងាយ៣០ម៉ែត្រចូលទីវៀតណាមយ៉ាងអស្ចារ្យ កាលពី៣ឆ្នាំមុន (មានវីដេអូ)

//s5.kh1.co/96/9629696828c73803fc3d293c1e79bba48bd487c7.jpg
កីទ្បា

 ១៦-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គ្រាប់បាល់របស់ ច្រឹង ពលរដ្ឋ ជាប់ជាគ្រាប់បាល់ល្អបំផុតប្រចាំព្រឹត្តិការណ៍ AFF Suzuki Cup 2016

នៅចាំបានថា កាលពីប្រមាណជា៣ឆ្នាំមុនក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ទាត់កម្រិតតំបន់ AFF Suzuki Cup 2016 បើទោះបីជាកម្ពុជាធ្លាក់ត្រឹមវគ្គចែកពូល ប៉ុន្តែក៏មានគ្រាប់បាល់មួយរបស់កម្ពុជាជាប់ជាគ្រាប់បាល់ដែលល្អបំផុតប្រចាំព្រឹត្តិការណ៍នោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រាប់បាល់នោះគឺធ្វើបានសម្រេចដោយកីឡាករខ្សែបម្រើ ច្រឹង ពលរដ្ឋ ក្នុងការប្រកួតបិទបញ្ចប់ពូល B កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ជាមួយជើងខ្លាំងវៀតណាម ដោយពេលនោះអតីតកីឡាកររបស់ក្រសួងការពារជាតិ បានស៊ុតមួយជើងស្ដាំពីចម្ងាយប្រមាណជា៣០ម៉ែត្រចូលទីយ៉ាងល្អ។ យ៉ាងណាមិញ ក្រុមកម្ពុជាក្រោមការដឹកនាំរបស់លោក Lee Tae-hoon នៅពេលនោះបានប្រកួតចាញ់វៀតណាម ១ទល់នឹង២ និងធ្លាក់ត្រឹមវគ្គចែកពូល។

កីឡាករ ច្រឹង ពលរដ្ឋ
កីឡាករ ច្រឹង ពលរដ្ឋ

គួរឲ្យដឹងដែរថា នៅរដូវកាលថ្មី២០២០ខាងមុខ ច្រឹង ពលរដ្ឋ បានផ្លាស់ពីក្លិបក្រសួងការពារជាតិមកចូលរួមជាមួយវិសាខា ខណៈពេលនេះគេកំពុងមានវត្តមាននៅប្រទេសថៃដើម្បីចូលរួមការប្រកួតត្រៀមរដូវកាលថ្មី (Pre-Season) ជាមួយមិត្តរួមក្រុមថ្មី៕

កីឡាករ ច្រឹង ពលរដ្ឋ
កីឡាករ ច្រឹង ពលរដ្ឋ

ចង់ឃើញថា គ្រាប់បាល់ដ៏អស្ចារ្យរបស់ ច្រឹង ពលរដ្ឋ នៅ AFF Suzuki Cup 2016 ល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T