ឥលូវនេះ វីរុសអាថ៌កំបាំងរបស់ចិនបានរីករាលដាលដល់ប្រទេសជប៉ុនហើយ

//s5.kh1.co/47/47cad2829008a48ce2645f9af881b1250d54b304.jpg
នារី

 ១៦-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

គេជឿថាវីរុសប្រភេទថ្មីមួយនេះ នឹងនៅបន្តរាលដាលទៅកាន់តំបន់ផ្សេងៗទៀតនៅលើពិភពលោក។

ជប៉ុន៖ ប្រទេសជប៉ុនបានបញ្ជាក់ពីករណីឆ្លងដំបូងរបស់ខ្លួនពីអម្បូរវីរុសកូរ៉ូណារបស់ចិន បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានព្រមានដល់មន្ទីរពេទ្យជុំវិញពិភពលោក ឲ្យត្រៀមលក្ខណៈសម្រាប់ជំងឺមួយនេះ។ ក្រសួងសុខាភិបាលជប៉ុនបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា បុរសម្នាក់ដែលមានអាយុជាង៣០ឆ្នាំ មកពីតំបន់ Kanagawa ជាប់នឹងទីក្រុងតូក្យូ ត្រូវបានគេធ្វើតេស្ដថាមានសញ្ញាវិជ្ជមាននៃជំងឺមួយនេះ។ គេជឿថា កាលពីពេលថ្មីៗ បុរសម្នាក់នេះដែលមានដើមកំណើតក្នុងតំបន់ Kanagawa បានទៅដល់ទីក្រុងវូហានរបស់ប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

នៅក្នុងទីក្រុងវូហាន មានការផ្ទុះឡើងនៃជំងឺរលាកសួត ដែលគេជឿថាវាបង្កឡើងដោយអម្បូរថ្មីនៃវីរុសកូរ៉ូណា។ ចំណែកក្រុមអ្នកវិទ្យាសាស្ត្រវិញមានការស្មុគស្មាញ ដោយសារវីរុសប្រភេទនេះមិនធ្លាប់ប្រទះឃើញពីមុនៗមកទេ។ ចាប់តាំងពីខែធ្នូមក ទីក្រុងវូហានបានឆ្លងជំងឺប្រភេទនេះចំនួន៤១ករណី​ ហើយអ្នកជំងឺម្នាក់បានស្លាប់ដោយសារជំងឺរលាកសួតដែលបណ្ដាលមកពីវីរុសប្រភេទថ្មីមួយនេះ។ ទោះជាយ៉ាងណា ប្រទេសថៃគឺជាប្រទេសក្រៅដំបូងគេ ដែលត្រូវបានប្រទះឃើញករណីឆ្លងនៃវីរុសមួយនេះ បន្ទាប់ពីប្រទេសចិន។

ថៃគឺជាប្រទេសក្រៅដំបូងគេបន្ទាប់ពីប្រទេសចិនដែលបានប្រទះឃើញមានវីរុសដ៏អាថ៌កំបាំងមួយនេះ
ថៃគឺជាប្រទេសក្រៅដំបូងគេបន្ទាប់ពីប្រទេសចិនដែលបានប្រទះឃើញមានវីរុសដ៏អាថ៌កំបាំងមួយនេះ

ករណីមួយនេះបានកើតឡើង នៅពេលស្ត្រីជនជាតិចិនម្នាក់ដែលបានធ្វើដំណើរកម្សាន្តទៅប្រទេសថៃ ហើយរឿងនេះបានជំរុញឲ្យមានការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់នៅឯព្រលានយន្តហោះ។ បើទោះបីជាដំបូងឡើយ គេគិតថាវីរុសនេះចម្លងពីសត្វមកមនុស្សក៏ដោយ ក៏អង្គការសុខភាពពិភពលោកបាននិយាយថាឥឡូវនេះមានភ័ស្តុតាងនៃការឆ្លងពីមនុស្សទៅមនុស្ស៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T