ប្រាសាក់ អបអរខួប ២៥ ឆ្នាំ ដោយបន្តដំឡើងអត្រាការប្រាក់បញ្ញើសន្សំ ៨% ជូនគ្រប់អតិថិជន!

//s5.kh1.co/c9/c9c33ca4d1286df9a9c7f85d5925c4cb52a3c967.jpg
សង្គម

 ១៦-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២០នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ មានបទពិសោធន៍ ២៥ឆ្នាំក្នុងការបម្រើជូននូវសេវាហិរញ្ញវត្ថុ ដែលផ្តល់នូវភាពរីកចម្រើនជូនប្រជាជនកម្ពុជា។ ក្នុងឱកាសដ៏វិសេសនៃការអបអរខួបទី២៥ឆ្នាំ និងអបអរឆ្នាំថ្មី ឆ្នាំសកល ២០២០ នេះ ប្រាសាក់ នៅតែបន្តដំឡើងអត្រាការប្រាក់បញ្ញើសន្សំខ្ពស់រហូតដល់ ៨% ក្នុង១ឆ្នាំ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 អបអរខួប២៥ឆ្នាំ ប្រាសាក់បន្តដំឡើងអត្រាការប្រាក់បញ្ញើសន្សំ ៨% ជូនអតិថិជន
 អបអរខួប២៥ឆ្នាំ ប្រាសាក់បន្តដំឡើងអត្រាការប្រាក់បញ្ញើសន្សំ ៨% ជូនអតិថិជន

លោក សាយ សូនី នាយកប្រតិបត្តិរបស់ ប្រាសាក់ បានមានប្រសាសន៍ថា៖

«ដើម្បីអបអរខួប ២៥ ឆ្នាំ នៃការបម្រើសេវាហិរញ្ញវត្ថុរបស់ ប្រាសាក់ និងផ្តល់ជាកាដូឆ្នាំថ្មី ឆ្នាំ ២០២០ ប្រាសាក់ បន្តដំឡើងអត្រាការប្រាក់បញ្ញើសន្សំរហូតដល់ ៨% ក្នុង ១ ឆ្នាំជូនដល់គ្រប់អតិថិជន ដែលបើកគណនីបញ្ញើមានកាលកំណត់ចាប់ពីរយៈពេល​​​ ១២ខែឡើងទៅ។ ហេតុនេះ លោក លោកស្រី នាងកញ្ញា ដែលមានសាច់ប្រាក់នៅទំនេរ អាចអញ្ជើញមកទទួលយកការផ្តល់ជូនដ៏ពិសេសនេះ ជាមួយនឹងការបន្ថែមអត្រាការប្រាក់ ០.២៥% សម្រាប់ប្រាក់រៀល និងប្រាក់ដុល្លារ លើអត្រាស្តង់ដារ ៧.៧៥% សម្រាប់គណនីចម្រើនការប្រាក់ចុងគ្រា និង ៧.៥០% សម្រាប់គណនីចម្រើនការប្រាក់ប្រចាំខែ»។

ប្រសាសន៍របស់លោក សាយ សូនី 

លោកបន្តថា៖

«អតិថិជនមានជម្រើសច្រើន សម្រាប់រយៈពេលនៃការដាក់ប្រាក់បញ្ញើសន្សំមានកាលកំណត់ គឺអាចសន្សំចាប់ពី ១ខែ ២ខែ រហូត ៦០ខែ ផ្អែកតាមលំហូរសាច់ប្រាក់ ឬតម្រូវការសាច់ប្រាក់របស់អតិថិជនម្នាក់ៗ។ ហើយអ្វីដែលកាន់តែប្រសើរនោះគឺ អតិថិជនអាចដកការប្រាក់ប្រចាំខែក៏បាន ប្រសិនបើអតិថិជនត្រូវការយកការប្រាក់ដែលទទួលបានជារៀងរាល់ខែ សម្រាប់ចាត់ចែងការចាយវាយរបស់ខ្លួនតាមខែនីមួយៗ»។

  ប្រសាសន៍របស់លោក សាយ សូនី
 អបអរខួប២៥ឆ្នាំ ប្រាសាក់បន្តដំឡើងអត្រាការប្រាក់បញ្ញើសន្សំ ៨% ជូនអតិថិជន
 អបអរខួប២៥ឆ្នាំ ប្រាសាក់បន្តដំឡើងអត្រាការប្រាក់បញ្ញើសន្សំ ៨% ជូនអតិថិជន

លោក សូនី បានបន្ថែមទៀតថា៖

«គណនីបញ្ញើមានកាលកំណត់របស់ ប្រាសាក់ មិនត្រឹមតែផ្ដល់អត្រាការប្រាក់ខ្ពស់ប៉ុណ្ណោះទេ  ប៉ុន្តែថែមទាំងទទួលបាននូវសុវត្ថិភាពខ្ពស់ លើកទឹកចិត្តឱ្យប្រជាជនចេះចាត់ចែងសាច់ប្រាក់ ឱ្យកាន់តែមានប្រសិទ្ធភាពជាអតិបរមា ជាការបម្រុងទុកសាច់ប្រាក់សម្រាប់ប្រើប្រាស់ក្នុងភាពបន្ទាន់ ព្រមទាំងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ជាប្រភពទុនដល់ប្រជាជន ឬអាជីវកម្មដែលខ្វះខាតទុនបង្វិលជាដើម»។

  ប្រសាសន៍របស់លោក សាយ សូនី
 អបអរខួប២៥ឆ្នាំ ប្រាសាក់បន្តដំឡើងអត្រាការប្រាក់បញ្ញើសន្សំ ៨% ជូនអតិថិជន
 អបអរខួប២៥ឆ្នាំ ប្រាសាក់បន្តដំឡើងអត្រាការប្រាក់បញ្ញើសន្សំ ៨% ជូនអតិថិជន

តាងនាមឱ្យថ្នាក់គ្រប់គ្រង និងបុគ្គលិក ប្រាសាក់ លោកបានថ្លែងអំណរគុណចំពោះអតិថិជនប្រាក់បញ្ញើសន្សំទាំងអស់ ដែលតែងតែគាំទ្រ ជឿជាក់ និងប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រាសាក់ និងសូមប្រសិទ្ធពរជ័យមង្គល ហេងចូលហេង​ សុខភាពល្អ​ និងរកទទួលទានមានបានគ្រប់ៗគ្នា។ លោកអះអាងបញ្ជាក់ថា ការដាក់សន្សំនៅ ប្រាសាក់ ពិតជាជម្រើសដ៏ឆ្លាតវៃ និងទទួលបាននូវផលប្រយោជន៍ជាទីគាប់ចិត្ត៕

 អបអរខួប២៥ឆ្នាំ ប្រាសាក់បន្តដំឡើងអត្រាការប្រាក់បញ្ញើសន្សំ ៨% ជូនអតិថិជន
 អបអរខួប២៥ឆ្នាំ ប្រាសាក់បន្តដំឡើងអត្រាការប្រាក់បញ្ញើសន្សំ ៨% ជូនអតិថិជន

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទលេខ 023 999 911 ឬ 086 999 911 ឬ ចូលទៅកាន់ https://cutt.ly/nrx70F9

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T