Liverpool ទំនងជាចំណាយប្រាក់ប្រមាណ ១៤០លាន ដើម្បីទិញកីឡាករឡើងកូដម្នាក់

//s5.kh1.co/e0/e0f97702ee42eac8da371587820b12427eba2f87.jpg
កីទ្បា

 ១៦-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ដើម្បីនាំយក Kai Havertz ក្លិប Liverpool ទំនងជាចំណាយប្រាក់ប្រមាណ ១៤០លានដុល្លារ

អឺរ៉ុប៖ ក្លិបបាល់ទាត់ហង្សក្រហម Liverpool ត្រូវបានគេដឹងថាកំពុងតែមានទំនាក់ទំនងជាមួយក្លិបអាល្លឺម៉ង់ Bayer Leverkusen ក្នុងការនាំយកកីឡាករខ្សែបម្រើ Kai Havertz មកកាន់កីឡដ្ឋាន Anfield។ ក្រោយបង្ហាញទម្រង់បានយ៉ាងល្អត្រឹមវ័យ២០ឆ្នាំ Havertz បានក្លាយជាគោលដៅយ៉ាងសំខាន់របស់បណ្ដាក្លិបធំៗនៅអឺរ៉ុប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Kai Havertz
កីឡាករ Kai Havertz

Mancehster United, Bayern Munich, Barcelona និង Real Madrid សុទ្ធសឹងតែបានដាក់ចាប់អារម្មណ៍មកលើកីឡាកររូបនេះ។ យ៉ាងណាមិញ បើតាមសេចក្ដីរាយការណ៍ពីក្នុងប្រទេសអេស្ប៉ាញ Liverpool បានជួបពិភាក្សារួចរាល់ជាមួយអ្នកតំណាងរបស់កីឡាករជម្រើសជាតិអាល្លឺម៉ង់រូបនេះ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្រុមរបស់អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់លោក Jurgen Klopp ទំនងអាចនឹងចំណាយប្រាក់ប្រមាណជា ១៤០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញផ្ដាច់កុងត្រារបស់ខ្សែបម្រើវ័យក្មេងម្នាក់នេះ។

គួរឲ្យដឹងដែរថា នៅរដូវកាលនេះ Havertz ចូលលេងឲ្យ Leverkusen បានចំនួន ២១ប្រកួត​ រកគ្រាប់បាល់បាន ៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទី (Assists) បានចំនួន១លើក ក្នុងនាមជាខ្សែបម្រើ៕

កីឡាករ Kai Havertz
កីឡាករ Kai Havertz
កីឡាករ Kai Havertz
កីឡាករ Kai Havertz

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T