អង់គ្លេស៖ ក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទី៣ ក្រុមបិសាចក្រហម Manchester United បានផ្ដួលក្រុមចចកព្រៃ Wolverhampton Wanderers ១ទល់នឹង០ កាលពីរាត្រីថ្ងៃពុធម្សិលមិញ ក្រោមក្រសែភ្នែកអ្នកគាំទ្រ៦៧,០២៥នាក់ នៅកីឡដ្ឋាន Old Trafford។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ មានការប៉ះទង្គិចគ្នាច្រើនគួរសម ដោយអាជ្ញាកណ្ដាលលោក Kevin Friend ចាយកាតលឿងអស់រហូតដល់ទៅ៤សន្លឹក។ បើក្រឡេកមើលស្ថិតិនៃការប្រកួតឃើញថាក្រុមបិសាចក្រហមមានឱកាសស៊ុតបាន១១ជើង ចំគោលដៅ៦ដង សម្រេចទីបាន១គ្រាប់ ចំណែកឯក្រុម Wolves ស៊ុតបាន៧ជើង ចំគោលដៅ២ដង។
១គ្រាប់របស់ក្រុម Man UTD រកបានដោយខ្សែបម្រើសញ្ជាតិអេស្ប៉ាញកីឡាករ Jaun Mata តាមរយៈការបញ្ជូនយ៉ាងល្អពីសំណាក់មិត្តរួមក្រុម Anthony Martial ។


ដូច្នេះក្រោយលេងចប់៩០នាទី ក្រុមម្ចាស់ផ្ទះ Manchester United បានយកឈ្នះយ៉ាងត្រដាបត្រដួសទៅលើក្រុមភ្ញៀវ Wolves ក្នុងលទ្ធផល១ទល់នឹង០។ តាមរយៈជ័យជម្នះនេះ បានជួយក្រុមបិសាចក្រហមឡើងបន្តទៅជុំទី៤ ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ខាងមុខ។
គួរឲ្យដឹងថា នៅយប់នេះវេលាម៉ោង២:៤៥នាទីរំលងអាធ្រាត្រ ក្រុម Watford និងតតាំងជាមួយនឹងក្រុមមកលីគលំដាប់ទី៣របស់អង់គ្លេស Tranmere Rovers FC ប្រសិនបើក្រុមណាឈ្នះនឹងឡើងទៅជួបក្រុមបិសាចក្រហមនៅជុំទី៤៕
បើចង់ឃើញាការស៊ុតបញ្ចូលទីរបស់ Mata អស្ចារ្យយ៉ាងណានោះសូមទស្សនាវីដេអូខាងក្រោម៖