ប៊ែលហ្សិក៖ អតីតអ្នកចាំទីដៃទីមួយរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Simon Mignolet យល់ឃើញថាមិត្តរួមក្រុមរបស់ខ្លួនបច្ចុប្បន្ន កីឡាករ Ruud Vormer និងកីឡាករ Hans Vanaken មានសមត្ថភាពបញ្ចប់ទីបានល្អជាងខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីល Roberto Firmino។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Firmino បានបង្ហាញទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីពេលថ្មីនេះៗ ដោយ៥ប្រកួតចុងក្រោយរូបគេរកបានរហូតដល់ទៅ៤គ្រាប់ តែអ្វីដែលគួរភ្ញាក់ផ្អើលនោះគឺអតីតមិត្តរួមក្រុមរបស់គាត់កីឡាករ Mignolet បែជានិយាយថា គាត់បញ្ចប់ទីស្ទើរជាខ្សែប្រយុទ្ធទាំងពីររូបរបស់ក្លិប Club Brugge ទៅវិញ។
Mignolet បាននិយាយថា៖

"ទាំង Hans និង Rudd សុទ្ធតែអ្នកបញ្ចប់ទីបានល្អ។ ប្រាកដណាស់ Firmino និង Salah ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យ។ តែមើលទៅ Firmino មិនមែនជាខ្សែប្រយុទ្ធចំពីកំណើតទេ។"
Mignolet បានបន្តទៀតថា៖
"ខ្ញុំមិនខ្លាចនឹងនិយាយថា Han និង Rudd គាត់ល្អជាង Firmino នោះទេ ព្រោះកម្រិតរបស់ពួកគេទាំងពីរនេះអាចប្រៀបធៀបជាមួយនឹង Salah បាន។"
គួឲ្យដឹងដែរថា Firmino ស៊ុតបញ្ចូលទីបាន៩គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន៣១ប្រកួតគិតរាល់កម្មវិធីទាំងអស់ក្នុងរដូវកាលនេះ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Ruud Vormer ដែល Mignolet សរសើរថាជាអ្នកបញ្ចប់ទីល្អនោះ ទើបរកបាន៣គ្រាប់ ប៉ុណ្ណោះ ក្នុងចំណោម៣០ប្រកួតកន្លងទៅ ចំណែកឯកីឡាករ Hans Vanaken រកបាន១៣គ្រាប់៕
ប្រភព៖ allfootballapp