លឺថា Seungri អាចនឹងបញ្ចប់រឿងគ្រប់យ៉ាង ហើយចូលបម្រើកងទ័ពនៅខែក្រោយនេះ...

//s5.kh1.co/f6/f6a443cc8a34bdcee2b9a92c61c41567b2313bc2.jpg
នារី

 ១៥-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ស្ថិតក្រោមការស៊ើបអង្កេត និងសាកសួរអស់រយៈពេលជាច្រើនខែមកហើយ ពេលនេះលឺដំណឹងថា Seungri អាចនឹងបញ្ចប់រឿងគ្រប់យ៉ាង ហើយចូលបម្រើកងទ័ពនៅពាក់កណ្ដាលខែកុម្ភៈនេះហើយ។

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ សារព័ត៌មានកូរ៉េបានចេញផ្សាយថា Seungri អតីតសមាជិកក្រុម BIGBANG អាចនឹងត្រូវបានអនុញ្ញាតិឲ្យចុះឈ្មោះ បំពេញភារៈកិច្ចយោធា នៅពាក់កណ្តាលខែកុម្ភៈនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ដំបូងឡើយ Seungri បានបង្ហើបថា លោកនឹងទៅចុះឈ្មោះចូលបម្រើកងទ័ព នៅក្នុងខែមីនា ឆ្នាំ ២០១៩។ ប៉ុន្តែក្រោយមក ស្រាប់តែត្រូវពន្យារពេលទៅវិញ ដោយសារតែមានរឿងអាស្រូវជាច្រើន ពាក់ព័ន្ធនឹងការលេងល្បែងខុសច្បាប់ និងការចោទប្រកាន់ជាច្រើនទៀត។

ទោះបីជាយ៉ាងនេះក្ដី ឆ្លងតាមការស៊ើបអង្កេត និងសាកសួរអស់រយៈពេលជាច្រើនខែ ប្រភពដដែលបានបន្តថា ការកាត់ទោស និងការធ្វើសេចក្តីសម្រេចរបស់តុលាការ អាចនឹងបញ្ចប់ទៅនៅសប្តាហ៍នេះ។ ហើយប្រសិនបើ សេចក្តីសម្រេចរបស់តុលាការ ចេញក្នុងសប្តាហ៍នេះពិតមែន Seungri នឹងត្រូវបានអនុញ្ញាតិ ឲ្យចុះឈ្មោះបម្រើកងទ័ព នៅពាក់កណ្តាលខែកុម្ភៈនេះហើយ។

ដើម្បីជ្រាបច្បាស់ មានតែរង់ចាំតាមដានជាបន្ត៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Seungri
រូបភាព Seungri
រូបភាព Seungri
រូបភាព Seungri
រូបភាព Seungri
រូបភាព Seungri
រូបភាព Seungri
រូបភាព Seungri
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T