មានរឿងអី ដល់ថ្នាក់ Taew Natapohn លើកដៃបាញ់កាំភ្លើង?

//s5.kh1.co/dc/dc9f16dc2b1e3c041ceb3d213b56a916b10588b4.jpg
តារា & កម្សាន្ដ

 ១៥-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Taew Nattaporn បង្ហាញពីភាពអស្ចារ្យមួយ ដែលនាងបានចូលរួមសម្ដែងនៅក្នុងរឿងភាគថ្មី ដែលក្នុងសាច់រឿងនេះ នាងមានភាពអង់អាច ក្លាហាន ព្រមទាំងកាន់កាំភ្លើងចូលប្រយុទ្ធជាមួយនឹងជនល្មើសទៀតផង

ថៃ៖ តារាសម្ដែងស្រីដ៏ល្បី Taew Natapohn ជាតារាសម្ដែងស្រីមួយរូប ដែលប្រិយមិត្តគ្រប់គ្នាធ្លាប់បានស្គាល់នាងមកហើយ តាមរយៈរឿងភាគថៃដ៏ល្បីជាច្រើនផងដែរ។ មិនត្រឹមតែមានភាពល្បីល្បាញប៉ុណ្ណោះទេ នាងថែមទាំងមានរូបសម្រស់ស្រស់ស្អាតទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ Taew Natapohn មួយរយៈក្រោយមកនេះ ពិតជាមានភាពមមាញឹកជាមួយនឹងវិស័យសិល្បៈ មិនថាការថតផ្សាយពាណិជ្ជកម្ម ឬ ការថតសម្ដែងនៅក្នុងរឿងភាគនោះទេ។

ប៉ុន្តែ អ្វីដែលកាន់តែពិសេសនោះគឺ កាលពីពេលថ្មីៗនេះ តារាសម្ដែង Taew Natapohn បានចូលរួមសម្ដែងនៅក្នុងរឿងភាគថ្មីមួយដែលមានចំណងជើងថា “ Game Lah Thorrachon “ ជាមួយនឹងតារាសម្ដែងដ៏ល្បី លោក Mark Prin។ នៅក្នុងនោះដែរ ក៏បានបង្ហាញនូវរូបភាពប៉ុន្មានសន្លឹក ដែលទាក់ទងទៅនឹងសាច់រឿងថ្មីមួយនេះ ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺ នាងបានដើរតួយ៉ាងអង់អាច ស្លៀកសម្លៀកបំពាក់យ៉ាងទាក់ទាញ ព្រមទាំងកាន់កាំភ្លើងប្រយុទ្ធតទល់ជាមួយនឹងជនល្មើសទៀតផង ។

ទោះជាយ៉ាងណា នេះគ្រាន់តែជារូបភាពចាប់ផ្ដើមដំបូងតែប៉ុណ្ណោះ បើចង់ដឹងថា Taew នៅក្នុងរឿងនេះមានភាពអស្ចារ្យយ៉ាងណានោះ មានតែត្រូវតាមដានបន្តទៀតហើយ ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
Taew Natapohn
តួសម្ដែងនៅក្នុងរឿង 
តួសម្ដែងនៅក្នុងរឿង 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T