ដាច់ចង្កេះ! មិនមែន Sterling ឬ Kane ម្នាក់នេះវិញទេ ដែលជាកីឡាករអង់គ្លេសល្អប្រចាំឆ្នាំ

//s5.kh1.co/ae/ae2833ec3cc39d12b343c0b0f2765f770f3a4886.jpg
កីទ្បា

 ១៥-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Jordan Henderson ជាកីឡាករអង់គ្លេសល្អប្រចាំឆ្នាំ២០១៩

អង់គ្លេស៖ កីឡាករខ្សែបម្រើ Jordan Henderson របស់ក្លិបហង្សក្រហម Liverpool បានជាប់ឈ្មោះជាកីឡាករអង់គ្លេសល្អបំផុតប្រចាំឆ្នាំ២០១៩។ ប្រធានក្រុមរបស់ Liverpool បានយកឈ្នះបេក្ខភាពសំខាន់ៗចំនួន២រូបទៀតគឺ Raheem Sterling របស់ Manchester City និង Harry Kane របស់ Tottenham Hotspur។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Jordan Henderson
កីឡាករ Jordan Henderson

Henderson ចូលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសបានចំនួន ៧ប្រកួតកាលពីឆ្នាំមុន និងបានបង្ហាញខ្លួនជាលើកទី៥០របស់ខ្លួនក្នុងការប្រកួតជ័យជម្នះទៅលើម៉ុងតេណេក្រូ កាលពីខែមីនា ឆ្នាំ២០១៩។

បន្ថែមលើសពីនេះ កីឡាករវ័យ២៩ឆ្នាំ Henderson ក៏បានជួយឲ្យក្រុមជម្រើសជាតិអង់គ្លេសកក់កៅអីទៅលេងពានរង្វាន់ UEFA Euro 2020 និងឈរនៅចំណាត់ថ្នាក់លេខ៣ ពានរង្វាន់ UEFA Nations League ផងដែរ។

ងាកមកមើលសមិទ្ធិផលជាមួយក្លិបឯណេះវិញ នៅក្នុងឆ្នាំ២០១៩ ម្ចាស់អាវលេខ១៤របស់ Liverpool ជួយឲ្យហង្សក្រហមឈ្នះពាន៣ រួមមាន UEFA Champions League, UEFA Super Cup និង FIFA Club World Cup។

កីឡាករ Jordan Henderson
កីឡាករ Jordan Henderson

គួរឲ្យដឹងដែរថា សម្រាប់កីឡាការិនីអង់គ្លេសល្អប្រចាំឆ្នាំ២០១៩វិញ គឺបានទៅលើកីឡាការិនីខ្សែបម្រើ Lucy Bronze ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅលើទឹកដីប្រទេសបារាំងជាមួយក្លិប Lyon៕

ប្រភពliverpoolfc.com

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T