ហ្វេនប្រកាសរកយុត្តិធម៌ឲ្យ Jennie ក្រោយពួកHater អង្គុយComment រិះគន់នាងពេលកំពុងLive ផ្ទាល់! (មានវីដេអូ)

//s5.kh1.co/61/61ed7902906389520f7e3cabec05691cf6e24096.jpg
តារា & កម្សាន្ដ

 ១៥-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ម្សិលមិញនេះ អ្នកគាំទ្រដែលបានទស្សនាការ Live ប្រាកដជាបានឃើញពីទឹកមុខរបស់ Jennie ហើយ ពិតជាគួរឲ្យអាណិតណាស់ ចាប់តាំងពីចាប់ផ្តើមកម្មវិធីរហូតដល់បញ្ចប់ទៅវិញ គឺនាងមិនសូវជាញញឹមស្រស់ប៉ុន្មានឡើយ។

ឥណ្ឌូនេស៊ី៖ កាលពីម្សិលមិញនេះ Hashtag ពាក្យថា «#JennieDeservesBetter» ត្រូវបានអ្នកគាំទ្រស៊ែរបន្តចែកចាយល្បីពាសពេញបណ្តាញទំនាក់ទំនងសង្គម ជុំវិញពិភពលោក ដោយបណ្តាអ្នកគាំទ្ររបស់ក្រុម BLACKPINK បានប្រកាសស្វែងរកយុត្តិធម៌ ឲ្យតារាចម្រៀងស្រី Jennie បន្ទាប់ពីនាងត្រូវបានបណ្តាញក្រុម ពួក​Hater ធ្វើការ Comment ជេរនិងរិះគន់មកលើរូបនាង នៅអំឡុងពេលផ្សាយផ្ទាល់កម្មវិធីមួយ នៅឯប្រទេស ឥណ្ឌូនេស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង តាមរយៈវីដេអូដែលត្រូវបានចែកចាយនៅលើអ៊ីនធើណែតនោះ បានឲ្យឃើញថា ក្នុងអំឡុងពេលផ្សាយផ្ទាល់ Jennie នាងហាក់បីដូចជាមានភាពស្ងប់ស្ងាត់ មិនសូវជាញញឹមនិងសូវជានិយាយស្តីច្រើននោះទេ ជាពិសេសគឺនៅពេលដែលពិធីករអនុញ្ញាតិឲ្យ សមាជិកក្រុម BLACKPINK ទាំងអស់ អានComment មតិយោបល់របស់អ្នកគាំទ្រដែលកំពុងទស្សនាការ Liveនោះ ស្រាប់តែគេចាប់អារម្មណ៍ឃើញថា ទឹកមុខរបស់ Jennie កាន់តែមានភាពក្រៀមក្រំខ្លាំង បន្ទាប់ពីឃើញការComment រិះគន់ជាច្រើនមកកាន់រូបនាង។

ប៉ុន្តែមិនថាយ៉ាងណា ក្រោយឃើញទឹកមុខJennie មិនសូវស្រួល សមាជិកម្នាក់របស់ BLACKPINK នោះគឺ Rosé ក៏បានអានរបស់អ្នកគាំទ្រម្នាក់ឮៗដើម្បីលើកទឹកចិត្តដល់ Jennie ដោយបាននិយាយថា «Jennie I Love You» ហើយភ្លាមៗនោះក្រោយពីឮបែបនេះ Jennie ក៏បានឆ្លើយតបទៅកាន់ Rosé វិញថា «I Love You Too» ជាមួយនឹងទឹកមុខញញឹមញញែមជាថ្មីឡើងវិញផងដែរ។

ដោយឡែកទោះជាយ៉ាងណា អ្នកគាំទ្រជាច្រើនក៏បាននាំគ្នាចូលទៅ Comment លើកទឹកចិត្តចំពោះ Jennie និងកុំឲ្យនាងគិតច្រើន និងមិនគួរខ្វាយខ្វល់ពីសម្តីរបស់ពួក Hater ផងដែរ៕

Jennie ពេលកំពុងLive ផ្ទាល់ម្សិលមិញនេះ
Jennie ពេលកំពុងLive ផ្ទាល់ម្សិលមិញនេះ
Jennie ពេលកំពុងLive ផ្ទាល់ម្សិលមិញនេះ
Jennie ពេលកំពុងLive ផ្ទាល់ម្សិលមិញនេះ
Jennie ពេលកំពុងLive ផ្ទាល់ម្សិលមិញនេះ
Jennie ពេលកំពុងLive ផ្ទាល់ម្សិលមិញនេះ
Jennie ពេលកំពុងLive ផ្ទាល់ម្សិលមិញនេះ
Jennie ពេលកំពុងLive ផ្ទាល់ម្សិលមិញនេះ
Jennie ពេលកំពុងLive ផ្ទាល់ម្សិលមិញនេះ
Jennie ពេលកំពុងLive ផ្ទាល់ម្សិលមិញនេះ
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
Jennie
BLACKPINK ក្នុងកម្មវិធី SAMSUNG នៅឥណ្ឌូនេស៊ី
BLACKPINK ក្នុងកម្មវិធី SAMSUNG នៅឥណ្ឌូនេស៊ី
BLACKPINK ក្នុងកម្មវិធី SAMSUNG នៅឥណ្ឌូនេស៊ី
BLACKPINK ក្នុងកម្មវិធី SAMSUNG នៅឥណ្ឌូនេស៊ី
BLACKPINK ក្នុងកម្មវិធី SAMSUNG នៅឥណ្ឌូនេស៊ី
BLACKPINK ក្នុងកម្មវិធី SAMSUNG នៅឥណ្ឌូនេស៊ី
BLACKPINK ក្នុងកម្មវិធី SAMSUNG នៅឥណ្ឌូនេស៊ី
BLACKPINK ក្នុងកម្មវិធី SAMSUNG នៅឥណ្ឌូនេស៊ី
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T