ឲ្យតែ Neuer ព្រមចាកចេញពី Bayern ក្លិបយក្សអ៉ីតាលីមួយនេះនៅចាំត្រងជានិច្ច

//s5.kh1.co/6c/6c863abdb58668478644d0cf670c98408d4d5313.jpg
កីទ្បា

 ១៥-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Juventus ត្រៀមចុះកុងត្រាយក Neuer ប្រសិនបើអ្នកចាំទីរូបនេះចាកចេញពី Bayern Munich

អាល្លឺម៉ង់៖ អនាគតរបស់ប្រធានក្រុម Bayern Munich កីឡាករ Manuel Neuer កំពុងស្ថិតក្នុងភាពស្រពិចស្រពិលក្រោយក្លិបយក្សអាល្លឺម៉ង់មួយនេះ សម្រេចកិច្ចព្រមព្រៀងចុះកុងត្រាយកអ្នកចាំទីវ័យ២៣ឆ្នាំ កីឡាករ Alexander Nubel ពីក្លិប FC Schalke 04។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Nubel នឹងបង្ហាញខ្លួនជាផ្លូវការឲ្យ Bayern Munich នៅរដូវក្ដៅខាងមុខ នៅពេលដែលកុងត្រារបស់គេចប់សព្វគ្រប់ជាមួយក្រុមចាស់ Schalke។

  កីឡាករ Alexander Nubel
  កីឡាករ Alexander Nubel

យ៉ាងណាមិញ យោងតាមកាចុះផ្សាយរបស់កាសែត​ France Football បានឲ្យដឹងថា​ ក្លិបសេះបង្កង់​ Juventus កំពុងតាមដានពីស្ថានភាពបច្ចុប្បន្នរបស់ Neuer នៅ Bayern ខណៈក្លិបយក្សអ៊ីតាលីមានបំណងចូលចែចូវ ប្រសិនបើអ្នកចាំទីជួយអាល្លឺម៉ង់លើកពាន World Cup ឆ្នាំ២០១៤ រូបនេះសម្រេចចិត្តចាកចេញ។

ប្រភពខាងលើបានបន្ថែមទៀតថា អ្នកចាទីវ័យ៣៣ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងមានភាពស្ទាក់ស្ទើរក្នុងការបន្តកុងត្រាថ្មីជាមួយ Bayern Munich ដោយសារវត្តមានអ្នកចាំទីចំណូលថ្មីកីឡាករ Nubel។

  កីឡាករ Manuel Neuer កាន់ពាន World Cup (2014)
  កីឡាករ Manuel Neuer កាន់ពាន World Cup (2014)

ទោះជាយ៉ាងណាក៏ដោយ ក្លិប Bayern Munich ត្រូវបានគេរាយការណ៍ថា ទទួលបានផលវិជ្ជមានក្រោយពិភាក្សាជាមួយតំណាងរបស់​ Neuer ជុំវិញការបន្តកុងត្រាថ្មី។ ជាក់ស្ដែងកុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅឆ្នាំ២០២១ ហើយសម្រាប់កិច្ចសន្យាថ្មីទំនងជាបន្តរហូតដល់ឆ្នាំ២០២៣។

  កីឡាករ Manuel Neuer 
  កីឡាករ Manuel Neuer 

គួរឲ្យដឹងដែរថា Neuer បានចាកចេញពីក្រុម Schalke 04 មកចូលរួមជាមួយក្រុម Bayern Munich តាំងពីឆ្នាំ២០១១ ក្នុងតម្លៃផ្ទេរ៣០លានអឺរ៉ូ (ឬប្រមាណ ៣៣លានដុល្លារ)។ គិតមកទល់ពេលនេះ រូបគេបង្ហាញខ្លួនបានលើស៣៥០ប្រកួត ធ្លាប់រួមចំណែកជួយក្រុមលើកពាន Champions League ១ដង​ ពានលីគកំពូលអាល្លឺម៉ង់​ Bundesliga ៧ដង ពាន German Cup ៥ដង ពាន Super Cup ៤ដង​ ពាន UEFA Super Cup ១ដង និងពាន FIFA Club World Cup ចំនួន១ដង៕

ប្រភពarchysport

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T