មកដល់ Barcelona ភ្លាម! កីឡាករឆ្នើមរូបនេះ ជាគោលដៅនាំចូលដំបូងបង្អស់របស់លោក Setien

//s5.kh1.co/79/790124eb075d57557550586397c2d01aeff5b326.jpg
កីទ្បា

 ១៥-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Setien ចង់នាំយក Coutinho ត្រឡប់មក Barcelona វិញ

អេស្ប៉ាញ៖ ក្រោយចូលមកកាន់តំណែងជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប Barcelona ភ្លាមលោក Quique Setien បានសរសើរចំពោះការលេងរបស់ Coutinho និងចង់នាំយកកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះត្រឡប់មកកាន់កីឡដ្ឋាន Camp Nou វិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Quique Setien
លោក Quique Setien

បុរសសញ្ជាតិអេស្ប៉ាញលោក Setien គឺជាអ្នកគាំទ្រម្នាក់របស់ Coutinho ហើយលោកចង់បានកីឡាកររបស់ Barcelona ម្នាក់នេះមកធ្វើការជាមួយ ខណៈពេលដែលបច្ចុប្បន្នមិត្តរួមក្រុមជម្រើសជាតិរបស់ Neymar រូបនេះកំពុងតែលេងឲ្យ Bayern Munich ក្រោមលក្ខខណ្ឌខ្ចីជើងពីក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់។

កីឡាករ Philippe Coutinho
កីឡាករ Philippe Coutinho

Coutinho បានផ្លាស់មកចូលរួមជាមួយ Barcelona កាលពីទីផ្សាររដូវរងាឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន ១៦១លានដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែក្រោយមិនសូវជាមានឱកាសបង្ហាញខ្លួនក្រោមការដឹកនាំរបស់លោក Ernesto Valverde នៅទីផ្សាររដូវក្ដៅកន្លងទៅ អតីតកីឡាកររបស់ Liverpool បានសម្រេចចិត្តចាកចេញ និងទៅដល់ទឹកដីអាល្លឺម៉ង់ដោយចូលរួមជាមួយ Bayern Munich។

គួរឲ្យដឹងដែរថា បង្ហាញខ្លួនក្រោមកិច្ចសន្យាខ្ចីជើង Coutinho ចូលលេងឲ្យ Bayern Munich នៅរដូវកាលនេះបានចំនួន ២២ប្រកួត រកបាន៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៧ដង៕

កីឡាករ Philippe Coutinho
កីឡាករ Philippe Coutinho

ប្រភពAF

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T