Inter កំពុងរៀបចំសំណើចរចារយកកូនបិសាច១រូបទៀតមកចូលរួមក្រុម

//s5.kh1.co/60/6080a41ac1db3fe0b5421cde7006629e4ecf4075.jpg
កីទ្បា

 ១៥-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Inter Milan ចង់ឆក់យកខ្សែបម្រើវ័យក្មេង​ Tahith Chong ពី Man UTD

អ៉ីតាលី៖ ភ្នាក់ងារបស់ខ្សែបម្រើវ័យក្មេងកីឡាករ Tahith Chong ត្រូវបានគេរាយការណ៍ថា បានជួបជាមួយនឹងតំណាងរបស់ក្រុម​​ Inter Milan ខណៈឱកាសនៃការចាកចេញរបស់កូនបិសាចក្រហមរូបនេះ ហាក់មានកាន់តែខ្ពស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កុងត្រារបស់​ Chong សល់ពេលត្រឹម៦ខែទៀតប៉ុណ្ណោះ នៅទឹកដី Old Trafford ហើយបច្ចុប្បន្នគាត់មានសេរីភាពគ្រប់គ្រាន់ក្នុងការចរចាជាមួយនឹងក្លិបក្រៅស្រុក។

  កីឡាករ Tahith Chong
  កីឡាករ Tahith Chong

យោងតាមរបាយការណ៍បានឲ្យដឹងថា Man UTD មានទំនុកចិត្តខ្ពស់ក្នុងការបញ្ចុះបញ្ចូលខ្សែបម្រើវ័យ២០ឆ្នាំ ឲ្យបន្តកុងត្រាថ្មី ប៉ុន្តែភ្នាក់ងាររបស់គាត់ហាក់ចង់ឲ្យគាត់ចុះកុងត្រាជាមួយក្លិបផ្សេងទៀត។

ទន្ទឹមនឹងនេះអ្នកសារព័ត៌មានកីឡាលោក Fabrizio Romano បានសរសេររៀបរាប់លើគណនី Twitter របស់លោកថា តំណាងរបស់ក្រុម Inter Milan បានជួបពិភាក្សាជាមួយនឹងភ្នាក់ងាររបស់​ Chong ជុំវិញការផ្ទរយកកីឡាកររូបនេះទៅកាន់ទឹកដីអ៊ីតាលី។

  កីឡាករ Tahith Chong
  កីឡាករ Tahith Chong

ក្លិប Inter Milan មិនមែនជាក្លិបអ៊ីតាលីតែមួយនោះទេដែលមានចំណាប់អារម្មណ៍លើកូនបិសាចក្រហមរូបនេះ ក្នុងនោះក្រុមសេះបង្កង់ Juventus ក៏កំពុងតាមប្រមាញ់យក Chong ផងដែរ។

កាសែត Tuttosport បានចុះផ្សាយថា Juventus ខិតជិតក្នុងការចុះកុងត្រាព្រៀងទុកជាមុន (Pre- Contract) ជាមួយ Chong ដែលកិច្ចព្រមព្រៀងនេះ ស្រដៀងទៅនឹងកុងត្រាដែលធ្លាប់នាំយក Pogba មកកាន់ទីក្រុងទូរីនកាលពីឆ្នាំ២០១២។

ជាមួយគ្នានេះដែរកាសែត​ The Sun បានបញ្ជាក់ថា Juventus បានយល់ព្រមផ្ដល់ប្រាក់ពលកម្ម៣ម៉ឺន៥ពាន់ផោន (៤សែន៥ម៉ឺនដុល្លារ) ក្នុង១សប្ដាហ៍ បូករួមជាមួយនឹងប្រាក់លើកទឹកចិត្តផ្សេងៗទៀតចំនួន២លានផោន សម្រាប់​ Chong។

  កីឡាករ Tahith Chong
  កីឡាករ Tahith Chong

គួរឲ្យដឹងដែរថា កាលពីពេលថ្មីៗនេះ ប្រធានក្រុមបិសាចក្រហម Manchester United កីឡាករ Ashley Young ក៏បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្រុម Inter Milan ផងដែរ ប៉ុន្តែខ្សែការពារស្លាបវ័យ២៤ឆ្នាំរូបនេះ មិនចាកចេញក្នុងខែមករានោះទេ ដោយរូបគេរង់ចាំរហូតដល់បញ្ចប់រដូវកាល៕

ប្រភពtalksport

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T