Man UTD ឈានដល់កិច្ចព្រមព្រៀងនាំយកកីឡាករម្នាក់ក្នុងតម្លៃ ៦៤លាន ប៉ុន្តែមិនមែន Bruno ទេ

//s5.kh1.co/4a/4a97b8679487fc9b2e469f271c76c4a40f681767.jpg
កីទ្បា

 ១៥-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Man UTD យុល់ព្រមតម្លៃខ្លួនជាមួយ Napoli ក្នុងការនាំយក Kalidou Koulibaly

អ៊ីតាលី៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថាបានយល់ព្រមទៅលើតម្លៃជាមួយ Napoli ក្នុងការនាំយកកីឡាករខ្សែការពារ Kalidou Koulibaly។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយបង្ហាញទម្រង់លេងបានយ៉ាងល្អឲ្យក្លិបយក្សអ៊ីតាលី Napoli ខ្សែការពារ Koulibaly កំពុងតែស្ថិតនៅតាមការប្រមាញ់ដើម្បីនាំយកមកកាន់កីឡដ្ឋាន Old Trafford តាំងពីទីផ្សាររដូវក្ដៅលើកមុន។ ក្រោយមានភាពស្រពិចស្រពិលចំពោះអនាគតរបស់កីឡាករជម្រើសជាតិសេនេហ្គាល់រូបនេះ Napoli បានបើកភ្លើងខៀវទទួលយកសំណើពីក្លិបណាមួយដែលចង់បានខ្សែការពារកណ្ដាលរបស់ខ្លួននៅកំឡុងឆ្នាំ២០២០នេះ។

កីឡាករ Kalidou Koulibaly
កីឡាករ Kalidou Koulibaly

បើតាមអ្នកកាសែតកីឡាសញ្ជាតិអ៊ីតាលីលោក Fabio Santini បានឲ្យដឹងថា Man UTD បានជូនដំណឹងទៅដល់ Napoli រួចហើយថានឹងចំណាយប្រាក់ ៦៤លានផោនដើម្បីនាំយកកីឡាករវ័យ២៨ឆ្នាំ Koulibaly មកកាន់ក្របខណ្ឌ Premier League។ ថ្លែងប្រាប់កាសែត II Porcesso លោក Santini បាននិយាយថា៖

“Napoli នឹងលក់ Kalidou Koulibaly ទៅឲ្យ Manchester United ក្នុងតម្លៃខ្លួនប្រមាណ ៧០-៧៥លានអឺរ៉ូ។ វាជិតបញ្ចប់ទាំងស្រុងហើយ ប៉ុន្តែវានឹងកើតឡើងនៅខែមិថុនា មិនមែននៅខែមករាកំឡុងទីផ្សារដោះដូរកីឡាកររដូវរងានេះទេ។”

លោក Fabio Santini
កីឡាករ Kalidou Koulibaly
កីឡាករ Kalidou Koulibaly

គួរឲ្យដឹងដែរថា Napoli បានចំណាយប្រាក់ត្រឹមតែ ៨លានផោនប៉ុណ្ណោះក្នុងការទិញយកខ្សែការពារមានដើមកំណើតនៅក្នុងប្រទេសបារាំងពីក្លិប Genk កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅឆ្នាំ២០១៤៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T