រូបមន្តចិញ្ចឹមកូនឲ្យលូតលាស់ល្អ រាងកាយមាំមួន ខួរក្បាលឆ្លាត!

//s5.kh1.co/3a/3a5a217f827c0b9b050d0ca9bf5b404e19b4eb48.jpg
នារី

 ១៥-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ដើម្បី​ដឹង​ថា​​កូន​លូត​លាស់​ត្រូវ​តាម​ស្តង់ដារ ឬអត់ ម៉ាក់​ប៉ា​ចាំបាច់​ត្រូវ​តែ​វាស់​កម្ពស់ និង​ថ្លឹង​ទម្ងន់​ឲ្យ​បាន​ទៀង​ទាត់ បើ​ឃើញ​ទម្ងន់​កូន​មិ​នឡើង ឬ​ឡើង​គីឡូ​ខ្លាំង​ពេក ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

ម៉ាក់ប៉ា​គ្រប់​រូប​តែង​ទទួល​ស្គាល់​ពី​ការ​លំបាក​ក្នុង​ការ​ចិញ្ចឹម​បីបាច់​កូន​ឲ្យ​បាន​ល្អ មាន​សុខភាព​រឹងមាំ ចៀស​ផុត​ពី​ជំងឺ​ផ្សេង។ ដើម្បី​ជា​ជំនួយ​ក្នុង​ការ​ចិញ្ចឹម​កូន លោក​វេជ្ជបណ្ឌិត អ៊ុន យូ មប្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ផ្នែក​ខាង​ប្រដាប់​រំលាយ​អាហារ បាន​ចែក​រំលែក​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ឲ្យ​កូន​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ

របប​អាហារ​សំខាន់​បំផុត​សម្រាប់​សាង​សង់​រាងកាយ​ផ្នែក​កាយ​សម្បទា និង​បញ្ញា​ស្មារតី ដូចនេះ​ម៉ាក់​ប៉ា​ចាំបាច់​ត្រូវ​ផ្តល់​អាហារ​ឲ្យ​បាន​គ្រប់​មុខ និង​មាន​តុល្យភាព​រៀង​រាល់​ថ្ងៃ មិន​មែន​ឲ្យ​កូន​ញ៉ាំ​ឲ្យ​តែ​ឆ្អែត​នោះ​ទេ។

២. ឲ្យកូន​​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន

អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន មាន​ដូច​ជា ត្រី សាច់ ស៊ុត សណ្តែក ម៉ាក់ៗ​ហោច​​ណាស់​​ឲ្យ​កូន​ញ៉ាំ ២-៣ដង/ថ្ងៃ។ អាហារ​សម្បូរប្រូតេអ៊ីនជួយ​ឲ្យ​រាងកាយ​លូតលាស់ ទ្រទ្រង់ ថែរក្សា ជួសជុល​​ជាលិកា​របស់​រាងកាយ និង​ជួយ​បង្កើត​សាច់ដុំ ឈាម និង​ឆ្អឹង។

៣. ឲ្យ​កូន​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន

កូន​ញ៉ាំ​តែ​សាច់​ពេក​មិន​ល្អ​នោះ​ទេ ម៉ាក់ៗ​ត្រូវ​ឲ្យ​កូន​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​ច្រើន ចៀស​វាង​ឲ្យ​ញ៉ាំ​ពពួក​ភេសជ្ជៈកំប៉ុង​ផ្អែមៗ។  បន្លែ​ ជា​ប្រភព​វីតាមីន ជាតិ​រ៉ែ​ និង​ជាតិ​សរសៃ​ល្អ​បំផុត ជួយ​សម្រួល​ការរំលាយអាហារ ការពារ​កុមារ​ពី​ជំងឺ​ផ្សេងៗ ចំណែក​ផ្លែឈើជា​ប្រភព​វីតាមីន ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ សម្រួល​ការ​លូតលាស់​ និង​ជួយ​ឲ្យ​កោសិកា​ ក៏​ដូច​ជា​សរីរាង្គ​ដំណើរ​ការ​បាន​ល្អ។

៤. ឲ្យកូន​ញ៉ាំ​អាហារ​សម្បូរជាតិ​កាល់ស្យ៉ូម

កាល់ស្យូម​ធ្វើ​ឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ វា​សម្បូរ​នៅ​ក្នុង​កូន​ត្រី​តូចៗ ទឹកដោះគោ យ៉ាអួរ និង​ផលិតផល​ពី​ទឹកដោះគោ។

៥. កាត់​បន្ថយ​អាហារ​ដែល​មាន​ជាតិ​ប្រៃ ​ផ្អែម និង​ខ្លាញ់​ច្រើន

អាហារ​ដែល​មាន​ជាតិ​ប្រៃ ផ្អែម និង​ខ្លាញ់​ច្រើន​ពេក ពិសេស​ពពួក​អាហារ Fast food កុំ​ឲ្យ​កូន​ញ៉ាំ​អី​ល្អ​ជាង ព្រោះ​វា​ធ្វើ​ឲ្យ​កូន​ធាត់ ញ៉ាំ​ទៅ​ឈឺ​បំពង់​ក​ជាដើម។

៦. វាស់​កម្ពស់ និង​ថ្លឹង​ទម្ងន់​កូន​ឲ្យ​បាន​ទៀង​ទាត់

ដើម្បី​ដឹង​ថា​​កូន​លូត​លាស់​ត្រូវ​តាម​ស្តង់ដារ ឬអត់ ម៉ាក់​ប៉ា​ចាំបាច់​ត្រូវ​តែ​វាស់​កម្ពស់ និង​ថ្លឹង​ទម្ងន់​ឲ្យ​បាន​ទៀង​ទាត់ បើ​ឃើញ​ទម្ងន់​កូន​មិ​នឡើង ឬ​ឡើង​គីឡូ​ខ្លាំង​ពេក ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T