អ៉ីតាលី៖ ក្រុម Inter Milan ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Giuseppe Meazza តតាំងជាមួយក្រុមភ្ញៀវ Cagliari ក្នុងការប្រកួតពានរង្វាន់ Coppa Italia កាលពីរាត្រីថ្ងៃអង្គារម្សិលមិញ។

សកម្មភាពក្នុងការប្រកួត

ផ្លុំកញ្ចែចាប់ផ្ដើមការប្រកួតបានប្រមាណ២០វិនាទីអតីតម្ចាស់អាវលេខ៩ របស់ក្រុមបិសាចក្រហម Manchester United កីឡាករ Romelu Lukaku ស៊ុតបាន១គ្រាប់។ លុះមកដល់នាទីទី២២ ក្រុមម្ចាស់ផ្ទះក៏បន្ថែមបាន១គ្រាប់ទៀត ធ្វើបានតាមរយៈខ្សែបម្រើ Borja Valero។

ខ្សែបម្រើ Borja Valero

ឈានចូលដល់តង់ទី២ នៅនាទីទី៤៩ Lukaku  ក៏សម្រេចគ្រាប់ទី២របស់ខ្លួន ជួយក្រុម Inter នាំមុខជាបណ្ដោះអាសន្នក្នុងលទ្ធផល៣ទល់នឹង០។ យ៉ាងណាការប្រកួតអូសបន្លាយរហូតដល់នាទីទី៧២ ទើបក្រុមភ្ញៀវមានឱកាសតដៃបាន១គ្រាប់មកវិញ រកបានដោយខ្សែបម្រើ Christian Oliva បានប្រមាណ៨នាទីក្រោយមក ក្រុមលោក Conte ក៏សម្រេចគ្រាប់ទី៤ បំប៉ោងសំណាញ់ទីដោយកីឡាករ Andrea Ranocchia។

សកម្មភាពក្នុងការប្រកួត
កីឡាករ Romelu Lukaku 

ដូច្នេះក្រោយបញ្ចប់៩០នាទីក្រុម ម្ចាស់ផ្ទះ Inter Milan ដែលដឹកនាំដោយលោក Antonio Conte បានយកឈ្នះទៅលើក្រុមភ្ញៀវ Cagliari ក្នុងលទ្ធផល ៤ទល់នឹង១។

តាមរយៈជ័យជម្នះនេះ បានជួយឲ្យក្រុម Inter ទទួលបានកៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយពានរង្វាន់​ Coppa Italia ខណៈការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ខាងមុខនេះ៕

បើចង់ឃើញការស៊ុតបញ្ចូលទីអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]