អុញ! តា Perez និយាយថាអត់ដែលស្គាល់កីឡាករឆ្នើមរបស់ Man UTD រូបនេះទេ

//s5.kh1.co/c9/c9e9c80e912d7a7219d0a8ae02084a769a162d4f.jpg
កីទ្បា

 ១៤-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

លោក Perez សួរថាតើ Pogba ជានរណា?

អេស្ប៉ាញ៖ ប្រធានក្លិប Real Madrid លោក Florentino Perez បាននិយាយបែបលេងសើចថា លោកមិនដែលស្គាល់កីឡាករ Paul Pogba នោះទេ បើទោះបីជាខ្សែបម្រើក្រុមបិសាចក្រហមរូបនេះមានទំនាក់ទំនងខ្លាំងក្នុងការផ្លាស់ទៅកាន់ទឹកដី Bernabeu ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អនាគតរបស់ Pogba នៅ Old Trafford កំពុងស្ថិតក្នុងភាពស្រពិចស្រពិល ខណៈ Real Madrid ត្រូវបានគេរាយការណ៍ថាជាបេក្ខភាពដែលឈានមុខគេក្នុងការចុះកុងត្រាយកជម្រើសជាតិបារាំងរូបនេះ។

  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

Pogba ជាប្រធានបទក្ដៅក្នុងក្រុម Man UTD កាលពីទីផ្សារដោះដូររដូវក្ដៅកន្លងទៅ ដោយសាររូបគេជាគោលដៅរបស់ក្រុមសេះបង្កង់​ Juventus និង Real Madrid តែចុងក្រោយរូបគេបានសម្រេចចិត្តបន្តរួមរស់ជា​មួយក្រុមបិសាចក្រហម។

ប៉ុន្តែក្រោយទីផ្សារដោះដូរបើកទ្វារម្ដងទៀតក្នុងខែនេះ ពាក្យចចាមអារ៉ាមរបស់ Pogba ក៏បានផ្ទុះឡើងសារជាថ្មី ដោយសារលោក Zidane នៅតែចិញ្ចឹមចិត្តចង់បានខ្សែបម្រើសញ្ជាតិបារាំងរូបនេះ។

  កីឡាករ Paul Pogba
  កីឡាករ Paul Pogba

យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួតរវាង Real Madrid និង At.Madrid ក្នុងពានរង្វាន់​ Spanish Super Cup លោក Perez ត្រូវបានអ្នកកាសែត សួរជុំវិញរឿង Pogba ដោយភ្លាមៗនោះលោកបានឆ្លើយតបលក្ខណៈលេងសើចយ៉ាងខ្លីថា៖

  លោក Florentino Perez កំឡុងពេលសំភាសន៍
  លោក Florentino Perez កំឡុងពេលសំភាសន៍

"ខ្ញុំមិនដឹងទេ តើ Pogba ជានរណា?"

  លោក Florentino Perez

ប្រភពexpress

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T