ធ្លាប់តែឃើញច្រៀងបទសម័យ ដល់ពេល សុខ ពិសី ច្រៀង​គោកបទមរតកដើមវិញ មានសម្លេងបែបណាទៅ? (មានវីដេអូ)

//s5.kh1.co/b5/b53195ca5b441ce6932f92becd733600639bb907.jpg
តារា & កម្សាន្ដ

 ១៤-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ពិរោះមិនធម្មតាទេ! សុខ ពិសី សមនឹងឈ្មោះជា តារាចម្រៀងដ៏ល្បីមែន អាចបកស្រាយបទចម្រៀងទាំង បុរាណនិងសម័យ ស្ដាប់ទៅពីរោះណាស់

ភ្នំពេញ៖ ពិតណាស់ថា កញ្ញា សុខ ពិសី ត្រូវបានគេទទួលស្គាល់ថា ជាតារាចម្រៀងដ៏មានប្រជាប្រិយភាព តាមរយៈទឹកដមសម្លេង ផ្អែមស្រទន់ពិរោះរណ្ដំ គួរឲ្យចង់ស្ដាប់ខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ សុខ ពិសី រឹតតែមានភាពល្បីល្បាញខ្លាំង និងអាចឈរឈ្មោះជា កំពូលតារាចម្រៀងដ៏ល្បី ដោយសារតែ នាងនិយមបកស្រាយបទចម្រៀងបែបមនោសញ្ចេតនា មានអត្ថន័យកម្សត់ ត្រូវចិត្តមិត្តៗយុវវ័យខ្លាំង។

យ៉ាងណាមិញ សុខ ពិសី កម្រនឹងបង្ហើរសំនៀងគោក ជាមួយបទចម្រៀង បែបមរតកដើមណាស់ ធ្វើឲ្យមហាជនចង់ស្ដាប់ខ្លាំងណាស់។ ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ តារាស្រីរូបនេះ បានបង្ហោះវីដេអូមួយ បង្កភាពភ្ញាក់ផ្អើលដល់ហ្វេនៗ ដោយបានបកស្រាយបទចម្រៀងបែបមរកដើម ដោយគ្មានភ្លេង ប៉ុន្តែស្ដាប់ទៅពិរោះប្លែក។

ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗមានភាពពេញចិត្តខ្លាំងណាស់ និងសរសើរថា សុខ ពិសី ពិតជាមានសមត្ថភាពច្រៀង បានពីរោះទាំងបទសម័យ និងបុរាណ សាកសមនឹងឈ្មោះជាIdol របស់ពួកគេមែន៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី ច្រៀងបទមរកដើមគោក
សុខ ពិសី ច្រៀងបទមរកដើមគោក
វីដេអូដែល សុខ ពិសី ច្រៀងបទមរកដើមគោក
សុខ ពិសី
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T