អាហារដែលស្រ្តីគួរចៀសវាងក្នុងអំឡុងពេលមករដូវ

//s5.kh1.co/0a/0a5c10ff417875ddde4cd37948a5bbd0fb0fa1ae.jpg
យល់ដឹង

 ១៤-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្នុងអំឡុងពេលមករដូវរាងកាយរបស់អ្នកកំពុងមានការបាត់បង់ឈាម និងអស់កម្លាំង  ដូច្នេះអ្នកគួរតែញ៉ាំអាហារដែលសំបូរទៅដោយសារធាតុចិញ្ចឹមដែលល្អសម្រាប់សុខភាព ដូចជាអាហារដែលមានវីតាមីន ប្រូតេអ៊ីន ទឹក និងជាតិសរសៃ។ ហើយអ្នកត្រូវដឹងថាអាហារប្រភេទណាដែលមិនគួរបរិភោគអំឡុងពេលមករដូវផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=433,q=100/ff/ff2bac9ef4a6340c15a6a35ae37289ff620e1536.jpg

 នេះជាអាហារដែលអ្នកគួរចៀសវាងក្នុងអំឡុងពេលមករដូវ៖

១. អាហារមានជាតិហឹរ

អ្នកគួរតែចៀសវាងអាហារមានជាតិហឹរក្នុងពេលអ្នកមករដូវ ព្រោះវាធ្វើឲ្យអ្នកអស់កម្លាំង ហូរឈាមខ្លាំង និងរមួលក្រពើ។ អាហារអាចបណ្តាលឲ្យហើមពោះ និងមានផលប៉ះពាល់ផ្សេងទៀតផងដែរ។ ទោះបីជាអ្នកចូលចិត្តហឹរយ៉ាងណាក៏ដោយ តែអំឡុងពេលមករដូវអ្នកមិនត្រូវហូបហឹរឡើយ ព្រោះវាមានផលប៉ះពាល់ដល់សុខភាពរបស់អ្នក។

https://s5.kh1.co/__image/w=650,h=372,q=100/ce/ce4bfc2f030102a70501b0304b333eb489f1bd23.jpg
https://s5.kh1.co/__image/w=650,h=434,q=100/a7/a7159ee0b132c10df2f66b9de98434f7099f5db9.jpg

២. សុរា

អ្នកគួរតែចៀសវាងការផឹកស្រាពេលមករដូវ រយៈពេល ៥ ទៅ ៧ ថ្ងៃនៃវដ្តរដូវរបស់អ្នក ព្រោះមិនមែនជាពេលដែលត្រូវទទួលទានស្រាទេ។ ដោយសារពេលដែលអ្នកសេពគ្រឿងស្រវឹងនៅពេលមករដូវ វាអាចជាការបាត់បង់ឈាម អាចបណ្តាលឱ្យមានសម្ពាធឈាមទាប និងមានបញ្ហាកាន់តែធ្ងន់ធ្ងរផងដែរ ព្រោះជាទូទៅសុរាធ្វើឱ្យអ្នកងាយទទួលរងផលប៉ះពាល់។

https://s5.kh1.co/__image/w=626,h=417,q=100/63/63e869c89c8ff9dc96e1c4f22c2eb9e412ebb343.jpg
https://s5.kh1.co/__image/w=626,h=417,q=100/9a/9a2de8a1851c23bcfdf6c8feaebb75f7edfa2c32.jpg

៣. អំបិល

ការប្រើប្រាស់អំបិលច្រើននាំឱ្យមានការរក្សាទឹកដែលអាចបណ្តាលឱ្យហើមពោះ។ ដើម្បីកាត់បន្ថយការហើមពោះ កុំបន្ថែមអំបិលទៅក្នុងអាហាររបស់អ្នក ហើយចៀសវាងអាហារដែលកែច្នៃខ្ពស់ដែលផ្ទុកជាតិសូដ្យូមច្រើន។

https://s5.kh1.co/__image/w=626,h=417,q=100/36/36493466e6bfcac581fe5b94b2a970d56352a61b.jpg

៤. អាហារដែលមានជាតិស្ករខ្ពស់

អាហារដូចជាបង្អែម សូកូឡា និងអាហារផ្សេងៗទៀត អាចជួយបំពេញការឃ្លានរបស់អ្នក និងធ្វើអោយអារម្មណ៍អ្នកប្រសើរឡើង គ្រាន់តែជាការបណ្តោះអាសន្នប៉ុណ្ណោះ។ 

តែជាតិស្ករក្នុងកម្រិតមធ្យមវាមិនអីនោះទេ ប៉ុន្តែការញ៉ាំវាច្រើនពេកអាចបណ្តាលឲ្យមានបញ្ហា និងមិនល្អដល់សុខភាពនៅពេលមករដូវ និងអាចធ្វើឱ្យអារម្មណ៍អ្នកមិនល្អថែមទៀត។ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍មិនសូវល្អ ឬថប់បារម្ភអំឡុងពេលមករដូវ ការទទួលទានស្ករក៏អាចជួយអ្នកក្នុងការគ្រប់គ្រងអារម្មណ៍អ្នកបានដែរ តែត្រូវទទួលទានក្នុងកម្រិតមធ្យម។

https://s5.kh1.co/__image/w=650,h=434,q=100/a9/a97386a29135ab3d43b239a3e50b5f88a24fc956.jpg

៥. កាហ្វេ

ជាតិកាហ្វេអ៊ីនអាចបណ្តាលឱ្យមានជាតិទឹក និងហើមពោះ។ វាក៏អាចធ្វើឱ្យឈឺក្បាលកាន់តែធ្ងន់ធ្ងរផងដែរ។ ប៉ុន្តែការមិនមានជាតិកាហ្វេអ៊ីនសោះ ក៏អាចបណ្តាលឱ្យឈឺក្បាលផងដែរ ដូច្នេះកុំកាត់កាហ្វេចោលទាំងស្រុង ប្រសិនបើអ្នកធ្លាប់ញ៉ាំកាហ្វេពីរទៅបីកែវក្នុងមួយថ្ងៃនោះ តែអ្នកគួរតែកាត់បន្ថយខ្លះក្នុងអំឡុងពេលមករដូវ។

https://s5.kh1.co/__image/w=650,h=366,q=100/dc/dc196f1d469793088632092f5c249035770c811e.jpg
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T