មុនមកដឹកនាំ Barcelona គ្រូថ្មីលោក Quique Setien ធ្លាប់ធ្វើឲ្យក្លិបអ្នកមានបុណ្យឈឺចាប់ខ្លាំងរឿងមួយ

//s5.kh1.co/24/24aa54cc4ee779aee8d44ac391f2f9cdfa30e0e7.jpg
កីទ្បា

 ១៤-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Quique Satien ជាអ្នកបំបែកំណត់ត្រាមិនចាញ់ក្នុងផ្ទះរបស់ Barcelona

អេស្ប៉ាញ៖ ក្រោយបណ្ដេញលោក Ernesto Valverde ចេញពីតំណែងជាអ្នកចាត់ការទូទៅកាលពីយប់មិញ ក្លិបអ្នកមានបុណ្យ Barcelona បានប្រកាសតែងតាំងលោក Quique Setien ជាអ្នកចាត់ការទូទៅថ្មីរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Quique Setien
លោក Quique Setien

អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញលោក Quique Setien ធ្លាប់បានបន្សល់នូវភាពឈឺចាប់មួយសម្រាប់ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដោយពេលនោះលោកបានដឹកនាំ Real Betis យកឈ្នះ Barcelona នៅកីឡដ្ឋាន Camp Nou ក្នុងលទ្ធផល ៣ទល់នឹង៤។

នៅចាំបានថាក្រោយចាញ់ Alaves ក្នុងផ្ទះខ្លួនឯងកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ Barcelona មិនដែលស្គាល់ពាក្យថាចាញ់ក្រោមថ្វីជើងក្រុមណាមួយទៀតនោះទេនៅក្នុងដី ពោលគឺរហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ទើបលោក Quique Setien បានដឹកនាំ Real Betis មកយក ៣ពិន្ទុពី Barcelona ដល់ក្នុងដី។

លោក Quique Setien
លោក Quique Setien

ការចាញ់នៅពេលនោះបានធ្វើឲ្យ Barcelona បានបញ្ចប់កំណត់ត្រាការមិនទាន់ចាញ់ក្នុងដីរបស់ខ្លួនត្រឹម ៤២ប្រកួត និងជាគិតជារយៈពេលចំនួន ៧៩២ថ្ងៃ។

គួររម្លឹកដែរថា មុនមកកាន់តំណែងជាអ្នកចាត់ការទូទៅរបស់ Barcelona អតីតខ្សែបម្រើកណ្ដាលក្រុមជម្រើសជាតិអេស្ប៉ាញ Quique Setien ធ្លាប់ដឹកនាំក្លិបជាច្រើនដូចជា Racing Santander, Poli Ejido, Equatorial Guinea, Lonrones, Lugo, Las Palmas និងចុងក្រោយបង្អស់ Real Betis៕

ប្រភពAll-Football

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T