ក្នុងនាមជាកូនបង្កើត ពេជ្រ សូលីកា ចេញសាររំលែកទុក្ខ ដល់គ្រួសារសព និងបានធ្វើបុណ្យដាក់បាត ឧទ្ទិសដល់អ្នកស្លាប់

//s5.kh1.co/55/555e2caf6e863af12eb631dedaf9bb013ab358aa.jpg
តារា & កម្សាន្ដ

 ១៤-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្វីៗហួសអស់ហើយ! ពេជ្រ សូលីកា ក្នុងនាមជាកូនស្រី របស់ជនល្មើស មានតែភាពស្ដាយក្រោយ និងបញ្ចេញសារចូលរួមរំលែកទុក្ខ ធ្វើបុណ្យឧទ្ទិសកុសលជូនជនរងគ្រោះដែលបានស្លាប់ តែប៉ុណ្ណោះ។

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញ បានផ្ទុះរឿងរ៉ាវដ៏កក្រើកពេញទីក្រុងភ្នំពញ អំពីករណីឃាតកម្មទៅលើ ស្ដ្រីដែលជាអ្នកចងការប្រាក់មួយរូប ហើយជនបង្កហេតុត្រូវបានគេស្គាល់ថា ជាម្ដាយបង្កើតរបស់ តារាចម្រៀងស្រីដ៏ល្បី ពេជ្រ សូលីកា ផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ ស្របពេលដែល ពេជ្រ សូលីកា មានម្ដាយជាជនល្មើសបែបនេះ ធ្វើឲ្យមានមហាជនមួយចំនួន បានកើតទុក្ខមិនសុខចិត្ត ដល់ថ្នាក់ប្រើពាក្យសម្ដី មិនសមរម្យជះឥទ្ធិពលើរូបនាងខ្លាំងណាស់ សឹងតែបាក់ទឹកចិត្តទៅហើយ។

យ៉ាងណាមិញ ទោះជាយ៉ាងណាក៏ដោយ ពេជ្រ សូលីកា រឹងមាំណាស់ មិនគេចវេសពីការពិតឡើយ ថែមទាំងបានចេញសារចូលរួមរំលែកទុក្ខ ដល់គ្រួសារនៃសពជនរងគ្រោះទៀតផង។ ក្នុងនោះដែរ រូបនាង ក៏បានធ្វើរឿងដ៏ប្រពៃមួយ ដោយបានធ្វើបុណ្យដាក់បាត មានបាយទឹក និងបង្អែម ឧទ្ទិសកុសល ឲ្យជនរងគ្រោះ ដែលបានចែកឋានទៅផងដែរ។

លើសពីនេះ  ពេជ្រ សូលីកា​ បានអមមកជាមួយសារ ចូលរួមរំលែកទុក្ខ មានអត្ថន័យអានហើយស្ទើរស្រក់ទឹកភ្នែក ហើយបានបញ្ជាក់ថា ​រូបនាងពិតជាកំពុងមានទុក្ខកង្វល់ មិនចាញ់គ្រួសារសពដូចគ្នា ព្រោះសុទ្ធតែ បាត់បង់មនុស្សជាទីស្រលាញ់ដូចគ្នា៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ពេជ្រ សូលីកា 
ពេជ្រ សូលីកា 
ម្ដាយរបស់ ពេជ្រ សូលីកា 
ម្ដាយរបស់ ពេជ្រ សូលីកា 
សារចូលរួមរំលែកទុក្ខ 
សារចូលរួមរំលែកទុក្ខ 
សូលីកា ដាក់បាតដល់ជនរងគ្រោះ
សូលីកា ដាក់បាតដល់ជនរងគ្រោះ
ពេជ្រ សូលីកា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T