ចម្លែក​ម្ល៉េះ! ម្ដង​នេះ G-Devith ប្រកាស​សុំ​ជំនួយ​ពី Fan ដើម្បីបង្កើតបទ​ថ្មី!

//s5.kh1.co/e0/e032c9694de0a5aa682c06deb49975f5347d6934.jpg
តារា & កម្សាន្ដ

 ១៤-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

G-Devith ប្រកាសសុំជំនួយពី Fan ដើម្បីធ្វើបទថ្មី ដោយសន្យា​ថា​ នឹង​​​បញ្ចប់ ហើយ​​បញ្ចេញ​ចម្រៀង​​ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃ​ទី១៨ មករា ២០២០ នេះ នៅ​ Aeon Hall តែ​ម្ដង។

ភ្នំពេញ​៖ ថ្មីៗ​នេះតារា​រ៉េប​ដែល​មាន​ទាំង​សមត្ថភាព​ច្រៀង និង​និពន្ធ G-Devith បាន​បញ្ចេញ​វីដេអូ​មួយ​ដើម្បី​ប្រកាស​រក​ឲ្យ​អ្នក​គាំទ្រជួយ​ស្វែង​រក​របស់​​ម្យ៉ាង ដែលអាច​ឲ្យ​លោក​បញ្ចប់​ការ​បង្កើត​បទចម្រៀង​ថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​វីដេអូ​នោះលោក​បញ្ចាក់​ថា​ រាល់​លើក​ដែល​ខ្លួនបង្កើតបទ​ចម្រៀង ខ្លួន​តែង​តែ​មាន​ជំនួយ​ការ​ពិសេស​មួយ​នៅ​ក្បែរ។ របស់ពិសេស​នោះ​មាន​ឈ្មោះ​ថា Sting Espresso “រសជាតិកាហ្វេពិត បង្កើនថាមពលកាន់តែស្វាហាប់” ដែល​ជា​​ជំនួយលើ​ផ្នែក​កម្លាំង និង​​ស្មារតី។ ​តែ​គួរ​ឲ្យ​សោក​ស្ដាយ ​របស់​​សំណព្វ​ចិត្ត​នោះត្រូវ​បាន Bad Guy ​ពាក់​អាវ​ប្រផេះ​ចំនួន ៥ នាក់​លួច​យក​ទៅ​បាត់។

ទោះ​យ៉ាង​នេះ​ក្ដី អ្នក​គាំទ្រ​គ្រប់​រូប​សុទ្ធ​តែ​អាច​ជួយ​ G-Devith បាន​ដោយ​គ្រាន់​តែ​ទៅ​ចាប់ ​Bad Guy ទាំង ៥ នាក់ និងយករបស់ពិសេស​នោះ​ឲ្យ​លោក​វិញ។ ក្រោយ​ទទួល​បានរបស់ពិសេសវិញ ​ដេវីដ សន្យា​ថា​ នឹង​​​បញ្ចប់ ហើយ​​បញ្ចេញ​ចម្រៀង​​ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃ​ទី១៨ មករា ២០២០ នេះ វេលាម៉ោង ៣ រសៀល នៅ​ AEON 2 តែ​ម្ដង៕

តារាចម្រៀងលោក G-Devith 
តារាចម្រៀងលោក G-Devith 
ងួន ចាន់ដេវីត
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T