ក្រោយឈ្នះពាន Spainish Super Cup ក្លិប Real Madrid ទទួលបានប្រាក់រង្វាន់ ……

//s5.kh1.co/a5/a54375e39c647318e7da185376967725156e809f.jpg
កីទ្បា

 ១៤-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Real Madrid ទទួលបានប្រាក់ ១២លានអឺរ៉ូពីការឈ្នះពានរង្វាន់ Spanish Super Cup

បរទេស៖ ក្រោយគ្រងតំណែងជើងឯកពានរង្វាន់ Spainish Super Cup ជាលើកទី១១របស់ Real Madrid បន្ទាប់ពីយកឈ្នះ Atletico Madrid កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅ ក្រុមរបស់លោក Zidane បានទទួលប្រាក់រង្វាន់ពីពានរង្វាន់មួយនោះចំនួន ១២លានអឺរ៉ូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសអេស្ប៉ាញ (RFEF) បានផ្ដល់ប្រាក់រង្វាន់សម្រាប់ក្លិបជើងឯក Spainish Super Cup នៅឆ្នាំនេះច្រើនជាងឆ្នាំណាទាំងអស់នៅក្នុងប្រវត្តិសាស្រ្តពានរង្វាន់មួយនេះ។

Real Madrid ឈ្នះពាន Spainish Super Cup
Real Madrid ឈ្នះពាន Spainish Super Cup

គិតត្រឹមពាក់កណ្ដាលរដូវកាលនេះ Real Madrid រកលុយប្រាក់រង្វាន់បានចំនួន ៤៧លានអឺរ៉ូហើយ ដោយ១២លានពីពាន Super Cup និង ៣៥លានបានពីពាន UEFA Champions League។

នៅក្នុងការប្រកួត Champions League ក្លិប Real Madrid ទទួលបានប្រាក់ ១៥លានអឺរ៉ូក្រោយបានលេងវគ្គចែកពូល និង១០លានអឺរ៉ូបន្ថែមទៀតក្រោយឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ចំណែកឯ ១០លានអឺរ៉ូទៀតបានមកពីការប្រកួតឈ្នះ៣ និងស្មើ២ ក្នុងវគ្គចែកពូល។

គួរឲ្យដឹងដែរថា នៅក្នុងការប្រកួតពានរង្វាន់ Champions League គ្រាប់ក្រុមទាំងអស់បើសិនជាឈ្នះនឹងទទួលបានប្រាក់រង្វាន់ ២.៧លានអឺរ៉ូ ហើយបើស្មើគឺទទួលបាន ៩០០,០០០អឺរ៉ូ៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T