ទោះមានជាងស្វាមី តែខាត់ សុឃីម នៅតែមិនអាចធ្វើបែបនេះ ដាក់ប្តីបានទេ

//s5.kh1.co/61/6198e3cc4f2ba4733cae092d37e2eade35c231be.jpg
តារា & កម្សាន្ដ

 ១៤-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

យូរៗបង្ហាញភាពផ្អែមល្ហែម ជាមួយស្វាមីវ័យក្មេងម្ដង ខាត់ សុឃីម ដាក់មួយឃ្លា ត្រូវចិត្តអ្នកគាំទ្រទាំងអស់ ខ្លាំងណាស់

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត ធ្លាប់បានជ្រាបហើយថា អ្នកនាង ខាត់ សុឃីម​ ដែលជាតារាពហុជំនាញ ពោរពញដោយសមត្ថភាពសិល្បៈច្រើនមុខ ​សមនឹងកេរ្តិ៍ឈ្មោះល្បីល្បាញពិតប្រាកដមែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ តារាស្រីរូបនេះ ក៏បានធ្វើឲ្យហ្វេនៗរាល់គ្នា ចាប់អារម្មណ៍យ៉ាងខ្លាំងលើ ជីវិតគ្រួសារមួយដែលពោរពេញដោយសុភមង្គល ជាមួយកូនៗ និងស្វាមីវ័យក្មេង ចេះយល់ចិត្តខ្លាំងណាស់។

យ៉ាងណាមិញ ទោះជា អ្នកនាង ខាត់ សុឃីម និងស្វាមី មិនសូវអួតពី សកម្មភាពស្វីតដូចគូស្វាមីភរិយាផ្សេងទៀតបែបណាក្ដី តែស្រាប់តែ ថ្មីៗនេះ តារារូបនេះ បានបង្កភាពភ្ញាក់ផ្អើលខ្លាំងណាស់ តាមរយៈរូបភាពមួយសន្លឹក និងភ្ជាប់មកជាមួយសារ ដ៏មានន័យផ្អែមល្ហែម។

ក្នុងនោះដែរ ខាត់ សុឃីម បានបង្ហាញសកម្មភាពយ៉ាងស្និទស្នាល ជាមួយស្វាមី មើលទៅសមគ្នា និងបង្ហោះសារថា​៖ 

«រៀបការជាមួយគ្នាត្រូវ អោយតម្លៃប្តី ទោះគាត់មានរឺក្រ ក៏នៅតែជាប្តីដែរ ខ្លួនជាប្រពន្ធអ្នកមើលងាយប្តីខ្លួនឯងហើយ តើអោយអ្នកណា ក៏អោយតម្លៃទៀត ហុឺ (ស្រីស្អាតដូចហង្ស ក៏នៅតែចាញ់ប្តីដែរ»។

សាររបស់នាង

ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យមហាជនទាំអស់ ច្រណែននឹងស្នេហាដ៏ស្វីតរបស់ គូស្វាមិភរិយាមួយគូនេះយ៉ាងខ្លាំង ព្រមទាំងប្រាថ្នាចង់បាន បែបនេះទៀត៕

ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម និងស្វាមី
ខាត់ សុឃីម
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T