បានមែនដឹងតែកប់ហើយ! Messi ស្នើឲ្យ Barcelona ឲ្យនាំយកខ្សែប្រយុទ្ធជួរមុខម្នាក់នេះពី Man City

//s5.kh1.co/6a/6a7d85093c0793d935217ded6d6818e9a273070c.jpg
កីទ្បា

 ១៤-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Messi ស្នើឲ្យ Barca នាំយកខ្សែប្រយុទ្ធ Man City ម្នាក់ស្របពេល Suarez កំពុងតែមានបញ្ហា

អេស្ប៉ាញ៖ កំពូលខ្សែប្រយុទ្ធ Lionel Messi ត្រូវបានរាយការណ៍មកថាបានស្នើឲ្យក្លិបរបស់គេ Barcelona នាំយកខ្សែប្រយុទ្ធជួរមុខរបស់ក្លិប Manchester City កីឡាករ Sergio Aguero។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Sergio Aguero
កីឡាករ Sergio Aguero

ជាមួយនឹងការអវត្តមានពីលើទីលានដល់ខែឧសភាដោយសារតែបញ្ហារបួសជង្គង់របស់កីឡាករ Luis Suarez ខ្សែប្រយុទ្ធជម្រើសជាតិអ៊ុយរ៉ាហ្គាយរូបនេះក៏ត្រូវបានគេដឹងថាអាចនឹងចាកចេញពីកីឡដ្ឋាន Camp Nou នៅទីផ្សាររដូវក្ដៅខាងមុខ។ ដូច្នេះ នៅពេលចំពោះមុខក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់កំពុងតែញាប់ដៃញាប់ជើងក្នុងការស្វែងរកខ្សែប្រយុទ្ធថ្មីមួយរូបមកជំនួស Suarez។

បើតាមប្រភពព័ត៌មានពីក្នុងប្រទេសអេស្ប៉ាញ ម្ចាស់អាវលេខ១០របស់ Barcelona កីឡាករ Lionel Messi ចង់ឲ្យក្លិបជើងឯក La Liga រដូវកាលមុនចុះហត្ថលេខានាំយកមិត្តរួមក្រុមជម្រើសជាតិរបស់ខ្លួន Sergio Aguero នៅទីផ្សាររដូវក្ដៅពេលខាងមុខ។

កីឡាករ Lionel Messi
កីឡាករ Lionel Messi

ម៉ាស៊ីនរកគ្រាប់បាល់របស់លោក Pep នៅកីឡដ្ឋាន Etihad កីឡាករ Sergio Aguero នៅមានកុងត្រារយៈពេល ១៨ខែទៀតជាមួយ Manchester City ខណៈក៏មានព័ត៌មានមួយចំនួនលេចឭមកថាគេអាចនឹងផ្លាស់ទៅលេងនៅអាហ្សង់ទីនវិញ ក្រោយផុតកុងត្រាជាមួយក្លិបមេឃខៀវ។

គួរឲ្យដឹងដែរថា ក្លិបអ្នកមានបុណ្យ Barcelona ទើបតែប្រកាសតែងតាំងអ្នកចាត់ការទូទៅថ្មីលោក Quique Setien បន្ទាប់ពីបណ្ដេញលោក Ernesto Valverde ចេញពីតំណែងកាលពីម្សិលមិញ៕

លោក Quique Setien
លោក Quique Setien

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T