ក្ដៅៗ! Spurs ទំនងជាបង្ហាញវត្តមានកីឡាករ Fernandes ក្នុងរយៈពេល២៤ម៉ោងទៀត ក្រោយធ្វើតេស្តសុខភាពបានជោគជ័យ

//s5.kh1.co/36/3676e8f74837e44ff7451e1e4fac045bda6945f8.jpg
កីទ្បា

 ១៤-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ខ្សែបម្រើ Gedson Fernandes បោះបង់ West Ham ស្រវ៉ាយក Spurs

អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់កាសែត Skysports បានឲ្យដឹងថា ខ្សែបម្រើវ័យ២១ឆ្នាំរបស់ក្រុម Benfica កីឡាករ Gedson Fernandes បានធ្វើតេស្តសុខភាពជាប់ជាស្ថាពរ ជាមួយនឹងក្រុមមាន់ខ្នាយមាស Tottenham Hotspur មុនធ្វើការផ្ទេរមកកាន់ទឹកដីអង់គ្លេសក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១៨ខែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណា សម្រាប់ការប្រកាសជាផ្លូវការជុំវិញការផ្ទេររបស់គាត់ ត្រូវបានរំពឹងថានឹងធ្វើឡើងក្នុងរយៈពេល២៤ម៉ោងទៀត។

  កីឡាករ Gedson Fernandes
  កីឡាករ Gedson Fernandes

ក្លិបការពារជើងឯកលីគកំពូលព័រទុយហ្កាល់ Benfica បានយល់ព្រមកិច្ចព្រមព្រៀងជាមួយក្រុម Tottenham និងក្រុមញញួរយក្ស West Ham តែកីឡាករ Fernandes បានសម្រេចចិត្តចុះកុងត្រាជាមួយ Spurs ដែលដឹកនាំគ្រូបង្វឹករួមសញ្ជាតិ Jose Mourinho។ លើសពីនេះទៅទៀតក្នុងកិច្ចព្រមព្រៀង Spurs មានជម្រើសក្នុងការទិញផ្ដាច់ជាមួយនឹងតម្លៃ ៥៦លានផោន ​(ឬប្រមាណ៧២,៧លានដុល្លារ)។

ប្រភពដដែលបានបន្ថែមទៀតថា ក្រៅពីក្រុម Tottenham និង West Ham ក្នុងនោះក្រុមតោខៀវ Chelsea ក៏មានចំណាប់ក្នុងការខ្ចីជើងយក Fernandes ផងដែរ។

 កីឡាករ Gedson Fernandes
 កីឡាករ Gedson Fernandes

គួរឲ្យដឹងដែរថា ខ្សែបម្រើវ័យក្មេងរូបនេះត្រូបានក្លិប Benfica ដំឡើងឲ្យមកលេងក្នុងឈុតធំ កាលពីខែកក្កដា ឆ្នាំ២០១៨ ដោយបង្ហាញខ្លួនសរុបបានចំនួន ៥៩ប្រកួត ស៊ុតបញ្ចូលទីបាន៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៧ដង៕

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T