មីជាតិ បរិច្ចាគមី១០០កេស ជូន​ប្រជាជនក្រីក្រនៅកោះសូទិន

//s5.kh1.co/58/58fe70d67952c7d63e843b698f85cf229d9132c9.jpg
សង្គម

 ១៤-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

កំពង់ចាម៖ មីជាតិ បាន​ចូលរួម​បរិច្ចាគ មី​ចំនួន​១០០កេស ជូន​ប្រជាជន​ក្រីក្រ​១០០គ្រួសារ នៅ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម កាលពី​ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២០ ដោយសហការជាមួយអង្គការមូលនិធិគាំទ្រកុមារ និង​អជ្ញាធរមូលដ្ឋាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីសប្បុរសធម៌នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​បរិវេណសាលា​បឋមសិក្សា​កណ្តាល​កោះត្បូង ក្នុង​ស្រុកកោះសូទិន។

 មីជាតិ បរិច្ចាគមី១០០កេស ជូន​ប្រជាជនក្រីក្រនៅកោះសូទិន
 មីជាតិ បរិច្ចាគមី១០០កេស ជូន​ប្រជាជនក្រីក្រនៅកោះសូទិន

លោក វ៉េង រចនា តំណាង​ក្រុមហ៊ុន ផលិតផល មីជាតិ បាន​ឲ្យ​ដឹង​ថា 

«ការចូលរួមរបស់មីជាតិ ក្នុង​ថ្ងៃនេះ កើតចេញ​ពី ក្តីអាណិតស្រលាញ់ និងចង់ចូលរួម សម្រួល​ដល់ជីវភាពប្រជាជន​កម្ពុជាដែល​មានជីវភាពខ្វះខាត ហើយ​ការចូលរួមនេះ ក៏​សរបញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​ថ្មីរបស់មីជាតិ​ ក្នុង​​សកម្មភាពសង្គម ពិសេស​កម្មវិធីសប្បុរសធម៌ជាមួយ​ប្រជាជន​ខ្មែរយើង។»

លោក វ៉េង រចនា 

លោកបន្តថា 

«ក្នុង​នាមជាជាតិសាសន៍ដូចគ្នា យើង​ត្រូវចេះជួយគ្នា។ បើប្រជាជន​ខ្មែរបន្តគាំទ្រមីជាតិ ដែលជា​​ស្មាដៃខែ្មរ មីជាតិនឹងបន្ត​ជួយ​សង្គម និង​ប្រជាជនខ្មែរ​យើង​វិញ ដូច្នេះ​ សូមប្រជាជនខ្មែរយើងបន្តគាំទ្រមីជាតិ ដើម្បី​ឲ្យ​មីជាតិ​ មានលទ្ធភាព​បន្ត​ជួយលើកស្ទួយ​សង្គមកម្ពុជាយើង​​បន្តទៀត។»

លោក វ៉េង រចនា 
 មីជាតិ បរិច្ចាគមី១០០កេស ជូន​ប្រជាជនក្រីក្រនៅកោះសូទិន
 មីជាតិ បរិច្ចាគមី១០០កេស ជូន​ប្រជាជនក្រីក្រនៅកោះសូទិន
 មីជាតិ បរិច្ចាគមី១០០កេស ជូន​ប្រជាជនក្រីក្រនៅកោះសូទិន
 មីជាតិ បរិច្ចាគមី១០០កេស ជូន​ប្រជាជនក្រីក្រនៅកោះសូទិន

អ្នក​តំណាង​ ក្រុមហ៊ុនផលិតផល​មីជាតិ ក៏បានអំពាវដល់សាធារណជន យុវជនប្រុសស្រី និង​ក្រុម​ហ៊ុន​ឯកជន​នានា​​ផ្សេងទៀតរួមគ្នា​បង្កើត ​និងចូលរួមក្នុងសកម្មភាព​សប្បុរសធម៌​ជួយ​សង្គម​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​បន្តទៅទៀត។

នេះ​មិនមែនជាលើកទី១ ទេ ដែល​មីជាតិ​ចូលរួមក្នុ​ងសកម្មភាព​សប្បុរសធម៌។ កាល​ពី​ចុងខែធ្នូ ឆ្នាំ២០១៩ មីជាតិ ក៏បានសហការជាមួយ​វីតាល់ រៀបចំកម្មវិធី​ ផ្តល់អំណោយជា អាវ ភួយ ថ្នាំសង្កូវ​ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន​ជូន​ដល់​ប្រជាជន​ខ្វះខាត​ប្រមាណ ៣០០នាក់ ក្នុង​រាជធានីភ្នំពេញផងដែរ។

គួរបញ្ជាក់ផងដែរថា មីជាតិ ជា​ផលិតផល​មីកញ្ចប់របស់​ខ្មែរ ដែល​មានរសជាតិបែបខ្មែរ ដំបូងគេបង្អស់នៅប្រទេសកម្ពុជា​ និង​ត្រូវបាន​ផលិតឡើង​ដោយ​ប្រើប្រាស់​ ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុន ដើម្បី​ធានាឲ្យបាន​ គុណភាពខ្ពស់ស្របតាមបទដ្ឋានអន្តរជាតិ។ មីជាតិមានបីរសជាតិ គឺសាច់ជ្រូកចិញ្ច្រាំ ស៊ុបមាន់ និងខគោ៕

 មីជាតិ បរិច្ចាគមី១០០កេស ជូន​ប្រជាជនក្រីក្រនៅកោះសូទិន
 មីជាតិ បរិច្ចាគមី១០០កេស ជូន​ប្រជាជនក្រីក្រនៅកោះសូទិន
 មីជាតិ បរិច្ចាគមី១០០កេស ជូន​ប្រជាជនក្រីក្រនៅកោះសូទិន មីជាតិ បរិច្ចាគមី១០០កេស ជូន​ប្រជាជនក្រីក្រនៅកោះសូទិន

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T