ដូចទើបតែកើតសោះ ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំបាត់!

//s5.kh1.co/da/da0bc56910a4e3d0e3a04f37543a1fb2ac619549.jpg
សង្គម

 ១៧-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

តើអ្នកធ្លាប់បានចាប់អារម្មណ៍ដែរទេ​ថា អ្នកបានស្គាល់ទឹកពិសាវីតាល់ចាប់តាំងពីពេលណាមក? ឆ្នាំ២០២០នេះ ត្រូវបានសម្គាល់ថាជាខួប១០ឆ្នាំនៃការកកើតឡើងរបស់ក្រុមហ៊ុនទឹកពិសាវីតាល់ក្នុងទីផ្សារប្រទេសកម្ពុជា

ភ្នំពេញ៖ តើអ្នកធ្លាប់បានចាប់អារម្មណ៍ដែរទេ​ថា អ្នកបានស្គាល់ទឹកពិសាវីតាល់ចាប់តាំងពីពេលណាមក? ឆ្នាំ២០២០នេះ ត្រូវបានសម្គាល់ថាជាខួប១០ឆ្នាំនៃការកកើតឡើងរបស់ក្រុមហ៊ុនទឹកពិសាវីតាល់ក្នុងទីផ្សារប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីអបអរសាទរទៅនឹងនិរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈ​ពេល១០ឆ្នាំនេះ ក្រុមហ៊ុនទឹកពិសាវីតាល់គ្រោងនឹងរៀបចំនូវកម្មវីធីជាច្រើនក្រោមប្រធានបទ “វីតាល់១០ឆ្នាំអច្ឆរិយភាពផលិតផលជាតិ” ក្នុងចេតនាថ្លែងអំណរគុណ​ដល់​ក្រុម​ការងារ​​គ្រួសារ​វីតាល់​ ដៃគូ និងអតិថិជនរបស់វីតាល់ ដែលនឹងប្រព្រឹត្តិឡើង​ក្នុង​ឆ្នាំ​២០២០នេះ។

ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំ
ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំ

ក្រុមហ៊ុនទឹកពិសាវីតាល់បានឲ្យដឹងថា និរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈពេល១០ឆ្នាំនេះ មិន​មែន​ជា​ភាព​ចៃដន្យនោះទេ តែវាជាការខិត​ខំ​ប្រឹង​​ប្រែង យកចិត្តទុកដាក់ និងតាំងចិត្តខ្ពស់បំផុតដើម្បីឲ្យរាល់ដំណើរការទាំងអស់នៃប្រតិបត្តិការប្រព្រឹត្តិទៅដោយគុណភាព និងជោគជ័យ។

វីតាល់ជាក្រុមហ៊ុនតែង​យក​​ចិត្ត​ទុក​ដាក់​លើ​គុណភាព ​សោភ័ណភាព សេវាកម្ម និងចូលរួមចំណែកក្នុងកិច្ចការសង្គម ដែលបានធ្វើឲ្យក្រុមហ៊ុនទទួលបាននូវ​ភាព​ជោគជ័យដ៏​ត្រចះ​ត្រចង់​​ដោយបានក្លាយខ្លួនទៅជាទឹកពិសាឈានមុខគេនៅក្នុងប្រទេសកម្ពុជា។​

ក្រុមហ៊ុនទឹកពិសាវីតាល់ បានបង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១០​ដោយ​អ្នក​វិនិយោគ​​ទុន​​​ជនជាតិខ្មែរ ក្នុងគោលបំណង​លើក​ស្ទួយ​​សេដ្ឋកិច្ចជាតិ ផលិតផលក្នុងស្រុក និងទីផ្សារការងារ​ក្នុង​ប្រទេស។ នាពេល​បច្ចុប្បន្ន ទឹក​ពិសាវីតាល់​ទទួល​បាន​ប្រជា​ប្រិយភាព និងការគាំទ្រ​ខ្លាំង​ពី​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​សឹង​តែ​គ្រប់ដណ្តប់ទូទាំង​ប្រទេស​កម្ពុជា៕

តោះ! ចង់ដឹងអត់ថា ក្រុមហ៊ុនវីតាល់មានការវិវត្តដូចម្តេចខ្លះក្នុងរយៈពេល១០ឆ្នាំនេះ។ ខាងក្រោមនេះ ជាកម្ររូបភាពខ្លះៗរបស់ក្រុមហ៊ុនវីតាល់៖

ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំ
ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំ
ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំ
ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំ
ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំ
ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំ
ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំ
ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំ
ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំ
ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំ
ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំ
ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំ
ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំ
ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំ
ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំ
ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំ
ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំ
ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំ
ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំ
ទឹកពិសាវីតាល់ឥឡូវមានអាយុ ១០ឆ្នាំ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T