ទុកទូរសព្ទក្បែរខ្លួនពេលគេង ព្រោះដាក់រោទ៍ងាយភ្ញាក់ពេលព្រឹក ឬដាក់វាក្បែរខ្លួនពេលគេង ព្រោះប្រើ Apps តាមដានគុណភាពដំណេក។ តែយ៉ាងណាមិញ វិធីទាំងនោះពុំបានផ្ដល់ផលល្អដល់សុខភាពនោះទេ ការស្រាវជ្រាវមួយចំនួនបានបង្ហាញពីផលវិបាកដែលកើតមាន តាមរយៈទម្លាប់ប្រើទូរសព្ទរបៀបនេះ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. គេងដាក់ទូរសព្ទក្បែរខ្លួន
ទូរសព្ទគឺជាគ្រឿងអេឡិចត្រូម៉ាញ៉េទិក បញ្ចេញរលកសញ្ញា ដែលមានន័យថាគ្រឿងទទួល និងបញ្ជូនរលកសញ្ញា ដើម្បីអាចទាក់ទងគ្នាបាន។ ការស្រាវជ្រាវបានបង្ហាញថា រលកសញ្ញានោះអាចប៉ះពាល់ដល់ខួរក្បាល ប្រសិនបើនៅក្បែររលកសញ្ញានោះជាច្រើនម៉ោង បន្ថែមពីនោះវាក៏រំខានដល់ការគេង ប៉ះពាល់ដល់គុណភាពដំណេកផងដែរ។ ដូចនេះដំណោះស្រាយគឺ ការបិទទូរសព្ទ ឬទុកវាឱ្យឆ្ងាយពីខ្លួននៅម៉ោងគេង។
២. ត្រូវពន្លឺ Blue Light ច្រើន
ពន្លឺចេញពីអេក្រង់ទូរសព្ទ ឬគ្រឿងអេឡិចត្រូនិកផ្សេងៗទៀត គេឱ្យឈ្មោះថា Blue Light ។ ពន្លឺនេះ បើរាងកាយ និងភ្នែកទទួលយកយូរម៉ោងពេក នឹងមានផលប៉ះពាល់លើអ័រម៉ូនអ័រម៉ូនដំណេក (អ័រម៉ូនមេឡាតូនីន) ច្រើនធ្វើឱ្យកម្រិតនៃការគេងលក់ស្កប់ស្កល់ថយចុះ។ លើសពីនេះ ពន្លឺខាងលើក៏បង្កជាអាការៈឈឺក្បាល និងមានបញ្ហាឈឺភ្នែកផងដែរ។ ដំណោះស្រាយនោះការបន្ថយកម្រិតពន្លឺ (Light Filter) ដែលបន្ថយហានិភ័យខាងលើបានមួយកម្រិត។
៣. ដាក់ទូរសព្ទប៉ះផ្ទាល់នឹងស្បែក
រលកសញ្ញាបញ្ជូនទៅទូរសព្ទមានប្រហែល ៩០០ MHZ ដែលធ្វើឱ្យទូរសព្ទក្តៅ ហើយការសិក្សាបានបង្ហាញថា ស្បែកងាយនឹងស្រូបយកកម្តៅនោះ ហើយអាចមានទំនាក់ទំនងជាជំងឺមហារីក។ សម្រាប់ដំណោះស្រាយ គឺការប្រើកាសស្តាប់ ឬមុខងារបំពងសម្លេង ពេលនិយាយទូរសព្ទ។ វិធីនេះអាចឱ្យស្បែកពុំរងប្រតិកម្មនឹងកម្តៅច្រើន និងទុកទូរសព្ទឆ្ងាយខ្លួនបន្តិច ពេលមិនត្រូវការប្រើវា។
៤. សម្លឹងទូរសព្ទក្នុងកាយវិការមិនត្រឹមត្រូវ
ពេលសម្លឹង ដោយឱនមើលអេក្រង់ទូរសព្ទយូរ ក៏បង្កជាបញ្ហាដល់ក ដោយសារឆ្អឹងផ្នែកខាងកប្រឹងធ្វើការខ្លាំង ជាបន្ទុកបន្ថែម ធ្វើឱ្យមានបញ្ហាឈឺឆ្អឹងកបាន។ ដោះស្រាយស្រាយបញ្ហានេះ យើងគួរដាក់ទូរសព្ទក្នុងកម្រិតមួយដែល ភ្នែកយើងអាចសម្លឹងមើលបានដោយមិនឱនចុះក្រោម តាមដែលអាចធ្វើបាន៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet