បញ្ហា ៣យ៉ាង ធ្វើឲ្យសក់មិនមានការលូតលាស់ល្អ

//s5.kh1.co/50/50edecf1e71fef5d0aa7511a2db608074f33d2f2.jpg
យល់ដឹង

 ២២-ឧសភា-២០២៣ ១២ល្ងាច · ១០ ខែមុន

បញ្ហា ៣យ៉ាង ធ្វើឲ្យសក់មិនមានការលូតលាស់ល្អ

១. អាហារូបត្ថម្ភ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បញ្ហាដែលសក់មិនលូតលាស់ល្អ៖

ប្រភេទអាហារមួយចំនួនគឺមិនមានអាហារូបត្ថម្ភ ដែលធ្វើឲ្យសក់មិនមានការលូតលាស់ល្អ ។ ដោយសារប្រភេទអាហារទាំងនោះមិនមានជាតិដែក និងជាតិបំប៉ន ទើបធ្វើឲ្យសក់ងាយជ្រុះ និងមិនរឹងមាំ។

https://s5.kh1.co/__image/w=650,h=366,q=100/c1/c10c06436b326c0b790c2baff1bb39c0bd3ab9fb.jpg

វិធីការពារ៖

អាហារដែលអ្នកគួរបរិភោគគឺមានជាតិដែក និងមានអូមេហ្គា ៣ ដោយអាហាររួមមាន​ត្រីសាម៉ុង មានគ្រាប់សណ្តែក​ និងគ្រាប់ធញ្ញជាតិផ្សេងៗ។ ហើយប្រភេទអាហារផ្សេងទៀតដូចជា បន្លែដែលមានស្លឹកបៃតង  សាច់គោគ្មានខ្លាញ់ គ្រាប់ផ្លែឈើ ដែលវាអាចជួយឲ្យសក់មានការលូតលាស់ល្អ។

https://s5.kh1.co/__image/w=650,h=350,q=100/27/27e8c1de1f917c83f43a446f0f56706a6a541206.jpg
https://s5.kh1.co/__image/w=600,h=400,q=100/90/907f3a4decaa1e98a0c82ce589542f0643864b60.jpg

២. បញ្ហាស្ត្រេស

បញ្ហា៖

មនុស្សម្នាក់ៗមិនអាចចៀសផុតពីភាពតានតឹងទេ ដែលភាពតានតឹងនោះវាធ្វើឲ្យប៉ះពាល់ដល់សុខភាពសក់។ កត្តាដែលមានភាពតានតឹងមាន សម្ពាធពីការងារ គ្រួសារ និងផ្សេងៗទៀត ដែលប៉ះពាល់ដល់ការលូតលាស់របស់សក់។ តាមពិតស្ត្រេសអាចរួមចំណែកដល់ការចាប់ផ្តើមនៃអាល់ប៉ូលីស្យា (កន្លែងដែលប្រព័ន្ធភាពស៊ាំរបស់រាងកាយបានប៉ះពាល់ដល់ឫសសក់)។

ស្ត្រេសបានជះឥទ្ធិពលដល់សក់ ពីព្រោះកម្រិតអរម៉ូន cortisol ខ្ពស់នៅក្នុងខ្លួន ដែលអាចបណ្តាលអោយឫសសក់ឈានដល់ដំណាក់កាលមួយដែលដុះយឺត ឬឈប់លូតលាស់ទាំងស្រុង។

https://s5.kh1.co/__image/w=650,h=366,q=100/3c/3c02c693e3fc4ec93cf529bfc9f5fe9cfe8673ea.jpg

 វិធីការពារ៖

ការហាត់យូហ្គា ការធ្វើសមាធិឬគ្រាន់តែដកដង្ហើមវែងៗនៅពេលដែលមិនសប្បាយចិត្ត និងស្រ្តេស។ លើសពីនេះទៀតថ្នាំគ្រាប់បំប៉ន Nutrafol ត្រូវបានផ្សំជាមួយថ្នាំ ashwagandha ដែលជាឱសថជួយបន្ធូរប្រព័ន្ធសរសៃប្រសាទ​ និងបង្កើនភាពធន់នឹងភាពតានតឹង។ Ashwagandha អាចជួយបន្ថយអរម៉ូន cortisol ដែលអាចធ្វើឱ្យសក់ខូច។ ពួកវាក៏មានផ្ទុកសារធាតុ curcumin ដែលត្រូវបានគេស្គាល់ថាជារុក្ខជាតិ។

https://s5.kh1.co/__image/w=626,h=417,q=100/5d/5da4470a20fc2e1b8ac71707e993e029767bbb01.jpg

៣. កត្តាបរិស្ថាន

បញ្ហា៖

បញ្ហាបរិស្ថានអាចរួមបញ្ចូលកត្តាជាច្រើនដែលអាចប៉ះពាល់ដល់សុខភាពសក់ ដូចជាការប៉ះពាល់នឹងជាតិពុល ការបំពុលនិងការជក់បារីជាដើម ដែលកត្តាទាំងនេះអាចបង្កគ្រោះថ្នាកដល់ ឫសសក់។​ 

ការសិក្សាស្រាវជ្រាវបានបង្ហាញថារោគសញ្ញារួមមាន ការកើតអង្គែ រមាស់ស្បែកក្បាល និងឫសសក់ផុយ។ ភាគល្អិតខ្យល់ដូចជាធូលី និងផ្សែងអាចនៅលើស្បែកក្បាល និងបណ្តាលឱ្យមានរោគសញ្ញាទាំងនេះ។

ការជក់បារី ឬការប៉ះពាល់នឹងផ្សែងបារីក៏អាចប៉ះពាល់ដល់សក់ដែរ។ ការស្រាវជ្រាវបានបង្ហាញថាការជក់បារីអាចបណ្តាលឱ្យខូចនៃឫសសក់ ហើយវាក៏អាចបណ្តាលឱ្យស្ត្រេសអុកស៊ីតកម្មនៅក្នុងខ្លួន ដែលជាកត្តាដែលអាចនាំឱ្យខូចសក់ និងជ្រុះសក់។

https://s5.kh1.co/__image/w=650,h=366,q=100/0a/0a2ccf42ca6f49541f3764cd52f3172742c63f7f.jpg
https://s5.kh1.co/__image/w=626,h=417,q=100/44/4411f0bd1d463e522447f749d2ffddd414a348c8.jpg

វិធីការពា៖

វិធានការដើម្បីការពារសក់ពីបញ្ហាបរិស្ថានគឺសំខាន់ណាស់។ ត្រូវលាងសក់បន្ទាប់ពីវាត្រូវបានប៉ះពាល់នឹងការបំពុលបរិស្ថាន ឬកត្តាផ្សេងៗ។ ការប្រើថ្នាំគ្រាប់ក៏អាចមានអត្ថប្រយោជន៍ផងដែរសម្រាប់ការពារសក់របស់អ្នកដោយបញ្ហាបរិស្ថាន ដូចជាការបំពុលផ្សេងៗ។ ថ្នាំគ្រាប់បំប៉នត្រូវបានផ្សំជាមួយគ្រឿងផ្សំដែលគេស្គាល់ថាជួយបង្កើនសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយ និងបន្សាបជាតិពុលបំផ្លាញសក់។

ហើយអ្នកគួរលើកទឹកចិត្តមនុស្សជាទីស្រលាញ់របស់អ្នកឲ្យឈប់ជក់បារី ព្រោះវាមិនល្អទេសម្រាប់សួត ហើយវាក៏អាចប៉ះពាល់យ៉ាងខ្លាំងដល់ការលូតលាស់របស់សក់ ព្រោះបើអ្នកឈប់ជក់បារីវានឹងអាចជួយឲ្យសក់លូតលាស់បានល្អ និងមានសុខភាពល្អ។

https://s5.kh1.co/__image/w=626,h=417,q=100/aa/aa137c9823efad731c8d80e0bd52607bc4082b7d.jpg
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T