ញ៉ាំតែបៃតង ៣ដង ១សប្តាហ៍បង្ការជំងឺទាំងនេះ ហើយជួយខួរក្បាលទៀត!

//s5.kh1.co/3b/3be450b3734733f5eaa232dba9e2bb13f6c77874.jpg
នារី

 ១៣-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

គ្នា​យើង​ប្រាកដ​​បាន​ដឹង​ខ្លះ​​ៗពី​​​ប្រយោជន៍​​ជា​ច្រើន​នៃ​តែ​បៃតង ហើយ​កន្លង​ទៅ​ថ្មី​ៗ​នេះ​​ លទ្ធផល​ស្រាវជ្រាវ​​ពី​​វិទ្យាស្ថាន​ស្រាវជ្រាវ​​វេជ្ជសាស្រ្ត​ប៉េកាំង​ប្រទេស​ចិន បាន​បង្ហាញ​​ពី​គុណ​ប្រយោជន៍​ជា​វិជ្ជមាន​មួយ​ចំនួន​ទៀត​ នៃ​ទម្លាប់​ញ៉ាំ​តែ​បៃ​តង ប្រហែល​៣​ដង​ ឬ​ច្រើន​ក្នុង​១​សប្តាហ៍​។

វិទ្យាស្ថាន​ខាង​លើ​បាន​​​សិក្សា​លើ​ប្រជាពលរដ្ឋ​ចិន​ប្រមាណ​ ជិត​១​សែន​នាក់​ ក្នុង​រយៈ​ពេល​៧​ឆ្នាំ ដោយ​​តាម​ដាន​​លើ​ទម្លាប់​ញ៉ាំ​តែ​ជា​ប្រចាំ​​​របស់​អ្នកទាំងនោះ​។ ជា​លទ្ធផល​បាន​ឃើញ​ថា អ្នក​ដែល​ឧស្សាហ៍​ញ៉ាំ​តែ​បៃតង ជា​មធ្យម​៣​ដងក្នុង១​សប្តាហ៍ ឬ​ច្រើន​ជាង​នេះ​ គឺ​មាន​អាយុ​វែង​​ប្រហែល​១,៤​ឆ្នាំ ច្រើន​ជាង​​​ អ្នក​មិន​​ដែល​ញ៉ាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​សិក្សា​បាន​រក​ឃើញ​ដែរ​ថា ក្នុង​តែ​បៃតង​ មាន​សារធាតុ​ប្រឆាំង​អុកស៊ីដ​កម្ម​ ដែល​ជួយ​កាត់បន្ថយ​​ហានិភ័យ​ជំងឺ​បេះ​ដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ ប្រមាណ​២៥​ភាគរយ​។ តែ​ទោះ​យ៉ាង​ណា អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញ​ពី​ប្រសិទ្ធភាព​នោះ​ពី​តែ​បៃតង​ប៉ុណ្ណោះ ពោល​គឺ​នៅ​ក្នុង​​​​ការ​សិក្សា​ពី​ប្រជាពលរដ្ឋ​ខាង​លើ មាន​៨ភាគរយ​ បាន​ញ៉ាំ​​ប្រភេទ​តែ​ខ្មៅ តែ​ពុំ​ឃើញ​មាន​ពី​ប្រសិទ្ធភាព​ដូច​តែ​បៃតង​នោះ​ទេ។

លោក​វេជ្ជបណ្ឌិត Xinyan Wang អ្នក​ដឹកនាំ​ការ​ស្រាវជ្រាវ​បាន​បន្ថែម​ថា នៅ​ក្នុង​តែ​បៃតង​ មាន​សមាស​ធាតុ​គីមី​ប្រមាណ​៥០០​ប្រភេទ ក្នុង​នោះ​មាន​​សារធាតុ​ល្អ​ជា​ច្រើន​ដូច​ជា​ Polyphenols ដែល​ជួយ​​ជួស​ជុល​កោសិកា​ គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​រាង​កាយ ព្រម​ទាំង​​មាន​សារធាតុ​ Epigallocatechin Gallate (EGCG) ជួយ​​អភិវឌ្ឍ​កោសិកា​ប្រសាទ ជួយ​មុខងារ​វិនិច្ឆ័យ​របស់​ខួរ​ក្បាល និង​បង្កើន​ស្មារតី​​ផង​ដែរ។

តែ​យ៉ាង​ណា​មិញ វេជ្ជបណ្ឌិត​ជន​ជាតិ​ចិន ខាង​លើ​បាន​បញ្ជាក់​ថា តែ​បៃតង​ពិត​ជា​ផ្តល់​អត្ថប្រយោជន៍​ទាំង​នោះ​មែន ប៉ុន្តែ​ពុំ​មែន​មាន​ន័យ​ថា ទម្លាប់​រស់​នៅ​មិន​ល្អ​សម្រាប់​សុខភាព ហើយ​អាច​​រំពឹង​ពី​គុណ​ប្រយោជន៍​ពី​តែ​បៃតង​មក​ទូ​ទាត់​សង​គ្នា​នោះ​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T