វីវរហើយ! Barcelona ចុចឈ្មោះគ្រូបង្វឹក ដើម្បីទៅជំនួសលោក Valverde រួចស្រេច

//s5.kh1.co/b2/b212d63af816fc55b43b83a08097f2436932182d.jpg
កីទ្បា

 ១៣-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Pochettino គឺជាបេក្ខភាពលេចធ្លោដែលអាចមកដឹកនាំ Barcelona បន្តពីលោក Valverde

អេស្ប៉ាញ៖ អតីតគ្រូបង្គោលរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino ត្រូវបានគេរាយការណ៍មកថាគឺជាបេក្ខភាពគ្រូបង្វឹករបស់ក្លិបអ្នកមានបុណ្យ Barcelona បន្ទាប់ពីលោក Ernesto Valverde។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Mauricio Pochettino
លោក Mauricio Pochettino

អនាគតរបស់បុរសវ័យ ៥៥ឆ្នាំ Valverde ជាមួយក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់កំពុងតែក្លាយជាប្រធានបទក្ដៅ ក្រោយលោកដឹកនាំក្លិបដ៏ធំរបស់ប្រទេសអេស្ប៉ាញមួយនេះមិនសូវជាទទួលលទ្ធផលជាផ្លែផ្កា។

លោក Ernesto Valverde
លោក Ernesto Valverde

អតីតប្រធានក្រុមរបស់ Barcelona លោក Xavi ក៏ជាបេក្ខភាពមួយរូបផងដែរដែលអាចនឹងមកទទួលតំណែងបន្តពីលោក Valverde។ យ៉ាងណាមិញ បើតាមសារព័ត៌មាន RAC1 លោក Pochettino គឺជាបេក្ខភាពសំខាន់មួយរូបដែលអាចនឹងទៅដឹកនាំក្លិបជើងឯកអេស្ប៉ាញ។

គ្រូបង្វឹកវ័យ៤៧ឆ្នាំ Pochettino ធ្លាប់ទាំងប្រកបអាជីពជាកីឡាករ និងដឹកនាំក្លិបនៅក្នុងតំបន់កាតាឡាន់ Espanyol នៅចន្លោះឆ្នាំ ២០០៩-២០១២ មុនលោកពនេចរមកដល់ទឹកដីអង់គ្លេស។

លោក Mauricio Pochettino
លោក Mauricio Pochettino

គួរឲ្យដឹងដែរថា បច្ចុប្បន្នគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Maurcio Pochettino កំពុងតែនៅទំនេរពីការងារ ក្រោយត្រូវក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Spurs បណ្ដេញចេញពីតំណែងកាលពីខែធ្នូ ឆ្នាំ២០១៩៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T