បើមានមិត្ត ៦ ចំណុចនេះ ចូរថែរក្សាឲ្យបានល្អ

//s5.kh1.co/f5/f5725f3d5065d69b4d4060f7673680a7418c25a4.jpg
យល់ដឹង

 ១៣-មករា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ប្រាកដណាស់មនុស្សម្នាក់ៗតែងតែចង់បានមិត្តដែលផ្តល់នូវភាពរីករាយ ស្នាមញញឹម ចេះយល់ចិត្ត មិនធ្វើឲ្យអ្នកមានសម្ពាធ មិនមែនរាប់អានដើម្បីតែប្រយោជន៍ មិនប្រកាន់ថាអ្នកមាន ឬក្រ។ ហើយអ្វីដែលកាន់តែសំខាន់គឺអ្នកត្រូវការមិត្តដែលតែងតែផ្តល់នូវកម្លាំងចិត្ត មានភាពស្មោះត្រង់ ភាពជឿជាក់ និងមិនលាក់លៀម ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=626,h=417,q=100/7b/7be9a2f4c1dc935b5b250ed30ddcff8a4c4bfa9e.jpg

មកដឹងពី ៦ ចំណុចរបស់មិត្តល្អ៖

១. ផ្តល់ក្តីសង្ឃឹម

នៅពេលដែលអ្នកអស់សង្ឃឹម ជួបនឹងការលំបាក មានគេមើលងាយអ្នក​ គឺវត្តមានគេតែងតែនៅក្បែរអ្នក ផ្តល់ក្តីសង្ឃឹម ផ្តល់ការណែនាំ និងផ្តល់ស្នាមញញឹម  ដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្បើយ និងស្រស់ស្រាយឡើងវិញ។ ព្រោះពេលខ្លះនៅពេលដែលអ្នកយំ​ អ្នកតែងតែចង់ឲ្យមិត្តដែលយល់ចិត្តនៅក្បែរអ្នក និងផ្តល់កម្លាំងចិត្ដដល់អ្នកជាក់ជាមិនខាន។

២. ផ្តល់ភាពជឿជាក់

ភាពជឿជាក់គឺជាកត្តាដែលសំខាន់បំផុត ព្រោះមិត្តភាពដែលយូរអង្វែងគឺទាល់តែមានភាពជឿជាក់ និងភាពស្មោះត្រង់ ព្រោះបើការរាប់អានគ្នាមិនមានភាពស្មោះត្រង់ ដោយមានការកុហកលាក់លៀមនោះ វាពិតជាធ្វើឲ្យមិត្តភាពដែលល្អនោះត្រូវបាត់បង់ជាក់ជាមិនខាន។ មិត្តដែលល្អគឺមានហេតុផលច្បាស់លាស់ មានភាពជឿជាក់លើអ្នក ហើយបានបង្ហាញផ្លូវមួយដែលត្រឹមត្រូវ និងភាពស្មោះត្រង់ជាមួយអ្នកផងដែរ។

https://s5.kh1.co/__image/w=626,h=417,q=100/00/00f8c3762db070d569231924b6fe94e71e2af35e.jpg

៣. ការកែលម្អ

មនុស្សម្នាក់ៗ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ គឺត្រូវមានចំណុចខ្វះខាត ហើយក៏ត្រូវមានការរិះគន់ និងកែលម្អពីអ្នកដទៃ។ មិត្តដែលល្អសម្រាប់អ្នកគឺគេតែងតែរិះគន់អ្នក តែក្នុងន័យដែលល្អ ត្រឹមត្រូវ និងធ្វើឲ្យអ្នករីកចម្រើន ដោយមិនមែនជាការជាន់ពន្លិច ។

៤. គេមិនរំពឹងថាអ្នកល្អឥតខ្ចោះ

នៅពេលដែលអ្នកក្លាយជាមិត្តរបស់គេហើយ គឺគេមិនដែលទាមទារថា ទាល់តែអ្នកល្អឥតខ្ចោះ ពូកែ និងជាអ្នកមាន ទើបរាប់អាននោះទេ តែគេរាប់អានអ្នកគឺជាអ្នក។ មួយវិញទៀត ពេលដែលអ្នកព្យាយាមធ្វើអ្វីមួយហើយ តែធ្វើមិនបានល្អនោះ ពួកគេមិនបង្អាប់ បន្ទោស សើចចំអកដល់អ្នកនោះឡើយ តែពួកគេមានតែលើកទឹកចិត្ត និងយល់ច្បាស់ពីការខិតខំប្រឹងប្រែងរបស់អ្នក។

https://s5.kh1.co/__image/w=626,h=417,q=100/d9/d945128a3210beb04dfe6fe74bfcec5b6713a941.jpg

 ៥. ធ្វើឲ្យអ្នកក្លាយជាមនុស្សរឹងមាំ

មិត្តភាពដ៏រឹងមាំមួយ គឺការជួយគ្នាស្វែងរកអ្វីដែលហៅថាជីវិត។ ហើយមិត្តរបស់អ្នកគឺជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យអ្នកបានឃើញ ថាអ្នកជានរណា។ ម្យ៉ាងទៀតគុណសម្បត្តិល្អបំផុតរបស់មិត្តអ្នកគឺជាអ្នកបំភ្លឺដល់អ្នក ដើម្បីឈានទៅរកភាពល្អប្រសើរ និងភាពជោគជ័យ។

៦.ដឹងពីសុខទុក្ខរបស់អ្នក

នៅពេលអ្នកជួបបញ្ហាអ្វីមួយ គេតែងតែយកចិត្តទុកដាក់ ផ្តល់កម្លាំងចិត្ត និងផ្តល់ស្នាមញញឹមដល់អ្នក។  ហើយអ្វីដែលសំខាន់នោះ ប្រសិនបើអ្នកត្រូវការគេពិត​ គេនឹងនៅក្បែរអ្នក និងផ្តល់កម្លាំងចិត្តដល់អ្នកជានិច្ច។

https://s5.kh1.co/__image/w=626,h=417,q=100/60/60919eceba0735b402af4a75b01d5d52da5ef839.jpg
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T