ឃោរឃៅណាស់! ស្ដ្រីភេទទី៣ អ្នកចងការប្រាក់មួយរូប ត្រូវបានឃាតករសម្លាប់ សង្ស័យជាមនុស្សក្បែរខ្លួន

//s5.kh1.co/18/18fe2251065e8205212b32c8d711879259f77878.jpg
សង្គម

 ១៣-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ទីបំផុត តាមពិតអ្នកសម្លាប់ នារីចងការប្រាក់ ជាមនុស្សជិតខ្លួន បានបន្សល់ស្លាកស្នាមជាច្រើនកន្លែង និងយកទ្រព្យសម្បត្តិមិនចេះតិច

ភ្នំពេញ៖ ជារឿងមួយដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយប្រទះឃើញ សាកសពស្ដ្រីមួយរូប បានដេកស្លាប់នៅនឹងកន្លែង ក្នុងផ្ទះវីឡា ដ៏ធំស្កឹមស្កៃមួយ នៅវីឡាថោន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ថែមពីនេះដែរ តាមប្រភពសាច់ញាតិបានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះថា សុខ លី វ័យ៤៨ឆ្នាំ  មុខរបរចងការប្រាក់ ជាមនុស្សស្រលាញ់ភេទដូចគ្នា ស្រីស្រលាញ់ស្រី​ បានបាត់ចេញពីផ្ទះ ពេញមួយយប់ហើយនៅថ្ងៃទី១១ ខែមករា ជនរងគ្រោះ បានបាត់ដំណឹងសូន្យឈឹង ដោយមិនលើកទូរស័ព្ទខលហៅចូលទៀតផង ធ្វើឲ្យអ្នកផ្ទះព្រួយបារម្ភយ៉ាងខ្លាំង។

បន្ថែមពីនេះ ស្រាប់តែទល់មកដល់ថ្ងៃទី១២ខែមករា វេលាម៉ោងមួយ១រសៀល ក៏ស្រាប់តែទទួលដំណឹងមកថា ជនរងគ្រោះបានស្លាប់ក្នុងផ្ទះកើតហេតុខាងលើ ដោយមិនដឹងមូលហេតុ ទើបពួកគាត់ប្រញាប់ប្រញា់សំដៅទៅកន្លែងកើតហេតុភ្លាមៗ។

លុះពេលទៅដល់ ក៏មាននារីម្នាក់ ដែលជាសង្សាររបស់ជនរងគ្រោះ បើកទ្វារឲ្យចូលធម្មតា ហើយប្រាប់ថា ជនរងគ្រោះបានស្លាប់ក្រោយពេលហូបបាយរួច។ ដោយសារតែកើតមានចិត្តសង្ស័យ គ្រួសារជនរងគ្រោះបានចូលទៅមើលសាកសពក៏ឃើញមានស្នាមនៅកនិងចងដៃចងជើង ព្រមទាំងបាត់ចិញ្ចៀនពេជ្រ២វង់ តម្លៃជាង២ម៉ឺនដុល្លារ និងខ្សែក ។

ក្រោយកើតហេតុភ្លាម គ្រួសារជនរងគ្រោះបានស្នើរសុំ ឲ្យសមត្ថកិច្ចចុះមកកន្លែងកើតហេតុផ្ទាល់ ថែមទាំងបានឃាត់ខ្លួនជនសង្ស័យ ដែលជានារីសង្សារ និងបន្តសាកសួររកជនសង្ស័យ ដែលជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មមួយនេះ រីឯសពត្រូវបានបញ្ជូនទៅ តម្កល់ទៅធ្វើបុណ្យតាមប្រពៃណីនៅវត្ត៕

នារីរងគ្រោះ
នារីរងគ្រោះ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
ជនសង្ស័យ
ជនសង្ស័យ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T