ផ្ទុះទៀតហើយ! ភ្នំភ្លើង​​មួយនៅហ្វីលីពីនកំពុងផ្ទុះឡើងខ្លាំង ​ខណៈមនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀសចេញពីតំបន់នោះ(មានវីដេអូ)

//s5.kh1.co/aa/aaa6dd25391c96965a81be3567fbe011f5367629.jpg
សង្គម

 ១៣-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំភ្លើងមួយនៅប្រទេសហ្វីលីពីន បាន​ផ្ទុះឡើង​ដែលត្រូវបង្ខំឱ្យ​ប្រជាជនប្រមាណ ៨,០០០ នាក់ដែលរស់នៅក្បែរនោះត្រូវជម្លៀសចេញ។

ហ្វីលីពីន៖ ​ប្រជាជនរាប់ពាន់នាក់កំពុងចាកចេញពីផ្ទះសម្បែង ចំណែកជើងហោះហើរជាច្រើនត្រូវបានផ្អាកជាបណ្ដោះអាសន្ន ​​ដោយសារភ្នំភ្លើងមួយនៅប្រទេសហ្វីលីពីនកំពុងតែផ្ទុះឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រជាជនរួមទាំងអ្នកទេសចរណ៍ក្បែរតំបន់ភ្នំភ្លើងត្រូវជម្លៀសចេញ
ប្រជាជនរួមទាំងអ្នកទេសចរណ៍ក្បែរតំបន់ភ្នំភ្លើងត្រូវជម្លៀសចេញ

ភ្នំភ្លើង Taal ​ក្នុងប្រទេសហ្វីលីពីន​​បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ដែលវាបាន​ជះផេះ​លាយឡំជាមួយថ្ម​ឡើងទៅលើផ្ទៃមេឃជាង ១គីឡូម៉ែត្រ​ ហើយ​​​​ចាប់ផ្តើមធ្លាក់មកវិញនៅតំបន់ក្បែរនោះ ដែល​​ត្រូវបង្ខំឱ្យអ្នកស្រុកនៅទីនោះ​ពាក់ម៉ាស។

ប្រជាជនរួមទាំងអ្នកទេសចរណ៍ក្បែរតំបន់ភ្នំភ្លើងត្រូវជម្លៀសចេញ
ប្រជាជនរួមទាំងអ្នកទេសចរណ៍ក្បែរតំបន់ភ្នំភ្លើងត្រូវជម្លៀសចេញ

អាជ្ញាធរបានបង្កើនកម្រិតប្រកាសអាសន្នដោយព្រមានថា "ការផ្ទុះដ៏គ្រោះថ្នាក់" អាចកើតឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍។ ក្រុមមន្រ្តីបាននិយាយថា អ្នកភូមិប្រមាណ ៨,០០០ នាក់នៅលើកោះមួយនៅកណ្តាលបឹងដែលជាកន្លែងភ្នំភ្លើងស្ថិតនៅ ត្រូវបាន​ជម្លៀសចេញពីផ្ទះរបស់ពួកគេ។​​

ប្រជាជនរួមទាំងអ្នកទេសចរណ៍ក្បែរតំបន់ភ្នំភ្លើងត្រូវជម្លៀសចេញ
ប្រជាជនរួមទាំងអ្នកទេសចរណ៍ក្បែរតំបន់ភ្នំភ្លើងត្រូវជម្លៀសចេញ

​នារីជនជាតិហ្វីលីពីន​ម្នាក់បានប្រាប់សារព័ត៌មាន BBC ថា "នាង​​និងអ្នកទេសចរ៨នាក់ រួមទាំង​មគ្គុទេសក៍ ២ នាក់ផ្សេងទៀត ​បានជិះទូកចាកចេញពីកន្លែងដែល​ភ្នំភ្លើង​ផ្ទុះឡើង"។ នាងបានបន្តទៀតថា “យើង​ធ្វើដំណើរកំសាន្ត​បានប្រហែល ៣០នាទី​ ស្រាប់តែពេលនោះភ្នំភ្លើងបានផ្ទុះឡើង ​ហើយពួកយើងមិនបានដឹងមុននោះ​ដែរ" ។

ផេះបានចាប់ផ្តើមធ្លាក់មកវិញ នៅលើតំបន់ជុំវិញភ្នំភ្លើង
ផេះបានចាប់ផ្តើមធ្លាក់មកវិញ នៅលើតំបន់ជុំវិញភ្នំភ្លើង

គួររំលឹកផងដែរថា ភ្នំ Taal គឺជាភ្នំភ្លើងតូចជាងគេបំផុតមួយនៅលើពិភពលោក។ ហើយវាបាន​ផ្ទុះយ៉ាងហោចណាស់ ៣៤ ដងក្នុងរយៈពេល ៤៥០ ឆ្នាំកន្លងមកនេះ៕

វីដេអូ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T