ពេជ្រ សោភា និងសុវណ្ណរាជ ចូលតួសាហាវណាស់ ឱបគ្នាលើឆាកយ៉ាងជិតស្និទ្ធ(មានវីដេអូ)

//s5.kh1.co/76/76873e1eed9ca5f3833cc8e03e2019c7fe049d93.jpg
តារា & កម្សាន្ដ

 ១២-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ស្វីតអត់? ដៃគូចាស់ ប៉ះលើឆាកថ្មី មានការសម្ដែងចូលតួ តាមបទចម្រៀងសាហាវណាស់ ឱបគ្នាយ៉ាងស្និទ្ធ មិនខ្មាស់ហ្វេនសោះ!

បាត់ដំបង៖ ទោះជា ពេជ្រ សោភា និង លោក ឆន សុវណ្ណរាជ បានប្រឡូកក្នុងសិល្បៈយូរឆ្នាំបែបណាក្ដី ក៏តារាប្រុស ស្រីទាំង២នេះ នៅតែអាចឈរឈ្មោះជា កំពូលតារាល្បីដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ឆន សុវណ្ណារាជ និងពេជ្រ សោភា បានផ្ទុះការគាំទ្ររួមគ្នាយ៉ាងខ្លាំង តាមរយៈបទចម្រៀងមួយអាល់ប៊ុម មានបទចម្រៀងដូចជា ស្រលាញ់អូន៣៦៥ថ្ងៃ ទៅបានបើបងដេញ និងបទនៅក្បែរបងអូនកក់ក្ដៅ ជាដើម។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះដែរ ក្រោយពីមិនសូវមានបទចម្រៀងប៉ះគ្នា ស្រាប់តែលេចវត្តមានតារាទាំង២ដួងនេះ លើឆាកតែមួយ ច្រៀងរួមគ្នាដោយ លើកយកបទចាស់ៗ បកស្រាយបានយ៉ាងពិរោះរណ្ដំខ្លាំងណាស់។

អ្វីដែលពិសេស សោភា និងសុវណ្ណរាជ បានបង្កភាពភ្ញាក់ផ្អើលដល់ហ្វេនៗមិនស្ទើរទេ ក្រោយពីពួកគេ មានការសម្ដែងយ៉ាងចូលតួសាហាវ ថែមទាំងឱបគ្នាស្និទ្ធស្នាល ដូចគូស្នេហ៍ពិតៗតែម្ដង។

ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យអ្នកគាំទ្រទាំងអស់ ពេញចិត្តចំពោះការសម្ដែងរបស់អ្នកទាំង២ខ្លាំងណាស់៕

ចង់ជ្រាបច្បាស់ ទស្សនាវីដអូខាងក្រោម​៖

សោភា និងសុវណ្ណារាជ
សោភា និងសុវណ្ណារាជ
សោភា និងសុវណ្ណារាជ លើឆាក
សោភា និងសុវណ្ណារាជ លើឆាក
សោភា និងសុវណ្ណារាជ លើឆាក
សោភា និងសុវណ្ណារាជ លើឆាក
សោភា និងសុវណ្ណារាជ លើឆាក
សោភា និងសុវណ្ណារាជ លើឆាក
សោភា និងសុវណ្ណារាជ លើឆាក
សោភា និងសុវណ្ណារាជ លើឆាក
សោភា និងសុវណ្ណារាជ លើឆាក
សោភា និងសុវណ្ណារាជ លើឆាក
ពេជ្រ សោភាឆន សុវណ្ណរាជ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T