គួរឲ្យសង្វេគ! សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្តែតនៅភូកេតក្នុងសភាពរងការវាយដំយ៉ាងឃោរឃៅ

//s5.kh1.co/b2/b27e9e160288f8803138effe6cca4b18edb22e0a.jpg
សង្គម

 ១៣-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ថៃ៖ សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលត្រូវគេវាយយ៉ាងដំណំត្រូវបានគេប្រទះឃើញអណ្តែតនៅក្នុងសមុទ្រ នៅស្រុក Thalang កាលពីព្រឹកថ្ងៃសៅរ៍។ លោកវរសេនីយ៍ទោ Pathiwat Yodkwan ប្រធានផ្នែកស៊ើបអង្កេតនៅឯស្នងការដ្ឋាននគរបាលស្រុក Thalang ដែលត្រូវបានគេជូនដំណឹងនៅប្រហែលម៉ោង ១១ នាព្រឹកថ្ងៃសៅរ៍បាន ឲ្យដឹងថា សាកសពនេះត្រូវបានរកឃើញនៅឯកោះ Nakha ក្នុងតំបន់ Tambon Pakhok ។ ក្រោយមកសាកសពត្រូវបានគេបញ្ជូនទៅកាន់ឆ្នេរ Thiam។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ូលីសមិនបានរកឃើញឯកសារបញ្ជាក់អត្តសញ្ញាណនៅលើខ្លួនសាកសពទេ គឺមានតែអាវពណ៌ត្នោតមួយ និងខោទ្រនាប់ពណ៌ខ្មៅមួយតែប៉ុណ្ណោះ ហើយមានកម្ពស់ប្រហែល ១៧០ សម ដែលមានស្នាមវាយពេញមុខ និងបាក់ធ្មេញស្ទើរតែអស់ទៀតផង។ ដែលក្រោយមកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Thalang ដើម្បីធ្វើកោសល្យវិច័យក្រោយមរណភាព។

សាកសពត្រូវបានរកឃើញដោយអ្នកបើកបរ និងបុគ្គលិកទូកទេសចរណ៍មួយដែលកំពុងនាំភ្ញៀវទេសចរទៅលេងកោះ Khai  ហើយបន្ទាប់មកពួកគេបានជូនដំណឹងទៅប៉ូលីសតែម្ដង។

អ្នកស៊ើបអង្កេតក្នុងរឿងឃាតកម្មនេះជឿជាក់ថា បុរសដែលស្លាប់អាចជាសមាជិកនាវិកដែលត្រូវបានគេវាយធ្វើបាប ហើយបន្ទាប់មកបានបោះចូលទៅក្នុងសមុទ្រ។ ទោះជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតកំពុងតែបន្តស្វែងរកការពិតនៅពីក្រោយឃាតកម្មមួយនេះ។

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T