របៀបថែទាំ និងតាមដានអ្នកជំងឺទឹកនោមផ្អែមប្រភេទ​ទី​២ កូនចៅត្រូវដឹង!

//s5.kh1.co/ec/ecd0c0a4bf3b58e2a7fb355df0b826034f82c0e3.jpg
នារី

 ១១-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សម្រាប់​អ្នក​មាន​ចាស់ទុំ​នៅ​ផ្ទះ​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ត្រូវ​ដឹង​ពី​របៀប​ថែទាំ ដើម្បី​កុំ​ឲ្យ​ស្ថានភាព​វិវត្តកាន់តែ​ធ្ងន់​ទៅ។

សម្រាប់​អ្នក​មាន​ចាស់ទុំ​នៅ​ផ្ទះ​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ត្រូវ​ដឹង​ពី​របៀប​ថែទាំ ដើម្បី​កុំ​ឲ្យ​ស្ថានភាព​វិវត្តកាន់តែ​ធ្ងន់​ទៅ។ ដូចនេះ​លោក​វេជ្ជបណ្ឌិត លី ឬទ្ធី​គុណ បាន​ណែនាំ​ពី​របៀប​ថែទាំ និង​ត្រួត​ពិនិត្យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ មួយ​ចំនួនអាចឲ្យយើង​តាមដានជាប្រចាំ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ត្រូវ​នាំ​អ្នកជំងឺទៅ​ពិនិត្យ​កម្រិត HbA1c ៤ដង/ឆ្នាំ និង​ត្រូវ​ស្គាល់​កម្រិត​ជាតិ​ស្ករ​ជា​មធ្យម​របស់​គាត់

២- ត្រូវ​នាំ​ជំងឺ​ទៅ​ពិនិត្យ​បាត​ភ្នែក​ម្ដង​ក្នុង​១​ឆ្នាំ/ម្តង
៣- ត្រូវ​នាំ​អ្នកជំងឺ​ទៅ​ពិនិត្យ​បេះដូង​ដោយវាស់ចង្វាក់បេះដូង ( ECG)  ១ឆ្នាំ/ម្តង
៤- ការ​ធ្វើ​តេស្ត​សរសៃ​សាច់ដុំ ROT Achilles និង​ពិនិត្យ​ជើង ១ឆ្នាំ/ម្តង។
៥- ត្រូវ​ពិនិត្យ​មើល​កម្រិត​ជាតិ albumin ក្នុង​ទឹក​នោម និង creatinine ក្នុង​ឈាម​ជារៀងរាល់ឆ្នាំ
៦- ពិនិត្យ​តុល្យភាព​សារជាតិ​ខ្លាញ់​ប្រចាំឆ្នាំ
៧- ការ​ពិនិត្យ​មាត់​ធ្មេញ​ប្រចាំ ១ឆ្នាំ/២ដង
៨- រៀបចំរបបអាហារឲ្យបានត្រឹមត្រូវតាមការណែនាំរបស់គ្រូពេទ្យ។

ចំណាំ៖ ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​២ គឺ​ ត្រូវ​វាយ​តម្លៃ​លើ​កម្រិត​ជាតិ​ស្ករ​ប្រចាំ​ថ្ងៃ​ដែល​វាស់​ដោយអ្នកជំងឺ បូក​ជាមួយ​នឹង​កម្រិត HbA1c រៀងរាល់ ៣ ខែ/ម្តង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T