Barcelona ថានឹងមិនទុកម្នាក់នេះ បើសិនជា​ Liverpool ហ៊ានដាក់សំណើលើស ១០០លាន

//s5.kh1.co/b3/b3371d915881ba08a53a172267d67d2eb02c626c.jpg
កីទ្បា

 ១០-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ឲ្យតែ Liverpool ដាក់សំណើលើស ១០០លាន Barcelona នឹងលក់ Dembele ភ្លាម

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool កំពុងតែប្រមាញ់ជម្រើសជាតិបារាំងរបស់ក្លិបអ្នកមានបុណ្យ Barcelona កីឡាករ Ousmane Dembele នេះបើតាមសេចក្ដីរាយការណ៍។ អតីតខ្សែប្រយុទ្ធរបស់ Dortmund រូបនេះកំពុងតែស្ថិតនៅក្នុងភាពស្រពិចស្រពិលចំពោះអនាគតរបស់ខ្លួននៅកីឡដ្ឋាន Nou Camp បន្ទាប់ពីថ្នាក់ដឹកនាំរបស់ក្លិបមានគម្រោងក្នុងការនាំយកមកវិញនូវខ្សែប្រយុទ្ធ Neymar។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Ousmane Dembele
កីឡាករ Ousmane Dembele

បើតាមការចុះផ្សាយរបស់សារព័ត៌មាន El Desmarque អ្នកចាត់ការទូទៅរបស់ Liverpool លោក Jurgen Klopp បានចាប់អារម្មណ៍ក្នុងការនាំយក Dembele មកកាន់កីឡដ្ឋាន Anfield។ Klopp ជឿថាកីឡាករវ័យ ២២ឆ្នាំរូបនេះនឹងអាចសហការគ្នាបានល្អនៅតំបន់ខាងលើរបស់ក្រុម ដោយចាប់ដៃគូជាមួយ Mohamed Salah, Sadio Mane និង Robert Firmino។

ជាមួយគ្នានេះ Barcelona ត្រូវបានគេរាយការណ៍មកថាបានបើកភ្លើងខៀវក្នុងការលក់ Dembele ចេញបើសិនជាបានទទួលសំណើណាមួយពីក្រុមជើងឯក Champions League រដូវកាលមុន Liverpool ក្នុងតម្លៃលើស ១១១លានដុល្លារសហរដ្ឋអាមេរិក។

កីឡាករ Ousmane Dembele
កីឡាករ Ousmane Dembele

គួរឲ្យដឹងដែរថា Dembele បានផ្លាស់ពីក្លិបអាល្លឺម៉ង់ Borussia Dortmund មកចូលរួមជាមួយ Barcelona ក្នុងតម្លៃ ១១៦លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះមិនសូវជាបានចូលលេងជាប្រចាំប៉ុន្មនាទេ ដោយសារតែបញ្ហារបួសញាំញី។

គិតមកទល់នឹងពេលនេះ Dembele រកបាន ១៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច (Assists) ១៧ដង ពីការបង្ហាញខ្លួនឲ្យ Barcelona សរុបចំនួន ៧៤ប្រកួត៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T