អាណិតណាស់! ប្តីប្រពន្ធថ្មីថ្មោង ជួបឧបទ្ទវហេតុធ្លាក់យន្តហោះស្លាប់នៅអ៊ីរ៉ង ខណៈ​ពេលធ្វើដំណើរទៅអង់គ្លេស ដើម្បីចាប់ផ្តើមជីវិតថ្មី

//s5.kh1.co/8c/8c9296c9c93c92ec7de05bc624b250ccaf3d973c.jpg
សង្គម

 ១០-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

មិនគួរមានរឿងបែបនេះសោះ ទើបរៀបការថ្មីៗ និងជិតសាងជីវិតគ្រួសារដ៏រីករាយទៅហើយ

អីរ៉ង់៖ យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនមួយគ្រឿង ដែលដឹកអ្នកដំណើរនិងអាកាសយានិកចំនួន ១៨០នាក់ បានធ្លាក់នៅក្បែរទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់។ ​​​​គូស្នេហ៍ថ្មីដែលទើបរៀប​បានពីរសប្តាហ៍ក៏បានស្លាប់​​ក្នុងហេតុការណ៍នោះដែរ ខណៈពួកគេ​បានធ្វើដំណើរក្នុងបំណងចេញពីអ៊ីរ៉ងឆ្ពោះទៅកាន់ប្រទេសអង់គ្លេស ដើម្បីចាប់ផ្តើមជីវិតថ្មីនៅទីនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្តីប្រពន្ធទើបរៀបការថ្មី
ប្តីប្រពន្ធទើបរៀបការថ្មី

អ្នកនាង ​​​​Niloofar Ebrahim អាយុ ៣៤ ឆ្នាំបានស្លាប់រួមជាមួយប្តីរបស់គាត់​ឈ្មោះ Saeed Tahmasebi Khademasadi អាយុ ៣៥ ឆ្នាំជាវិស្វករនៅសាកលវិទ្យាល័យ Imperial College London ។ ​ លោកស្រី Ebrahim ទើបតែបញ្ចប់ថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Kingston ហើយកំពុងបំពេញការងារសប្បុរសធម៌ឱ្យអង្គការ VSO ។

លោក Saeed Tahmasebi Khademasadi
លោក Saeed Tahmasebi Khademasadi

ប្តីប្រពន្ធទាំងពីរនាក់នេះបានរៀបការយ៉ាងស្របច្បាប់ក្នុងឆ្នាំ២០១៩ ដែលទើបកន្លងផុតទៅ និង​បានធ្វើដំណើរ​កម្សាន្តនៅប្រទេសអ៊ីរ៉ង់ជាមួយមិត្តភក្តិនិងក្រុមគ្រួសារ។

ប្តីប្រពន្ធទើបរៀបការថ្មី
ប្តីប្រពន្ធទើបរៀបការថ្មី

ប្អូនស្រីរបស់លោកស្រី Ebrahim ឈ្មោះ Navaz បានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ទាំងទឹកភ្នែកថា
"​គាត់គឺជាបងស្រី ដែលខ្ញុំស្រលាញ់​បំផុត ​គាត់គឺជាមនុស្សដែលឆ្លាតនិងចិត្តល្អ ហើយមនុស្សគ្រប់គ្នាដែលបានស្គាល់គាត់គឺតែងស្រលាញ់ចូលចិត្តគាត់ជានិច្ច​" ។

​Ebrahim កូនក្រមុំថ្ងៃរៀបការ
​Ebrahim កូនក្រមុំថ្ងៃរៀបការ

Navaz បានបន្តទៀតថា "ខ្ញុំមិនបានជួបគាត់អស់រយៈពេល ៥ឆ្នាំមកហើយ ដោយសារតែការរឹតត្បិតគោលនយោបាយ​ ដោយសារតែលោក ត្រាំ បានហាមឃាត់ការធ្វើដំណើរចាកចេញពីប្រទេស ដូច្នេះខ្ញុំមិនអាចចូលរួមពិធីមង្គលការរបស់គាត់បានទេ ហើយលទ្ធផលចុងក្រោយគឺខ្ញុំមិនអាចឃើញមុខពួកគាត់​អស់មួយជីវិត" ៕

​Ebrahim កូនក្រមុំថ្ងៃរៀបការ
​Ebrahim កូនក្រមុំថ្ងៃរៀបការ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T