បូរ៉ាវី កាន់តួនាទីថ្មីពីរក្រោយចូលនិវត្តន៍ និងបង្ហាញអារម្មណ៍សប្បាយចិត្តដែលបឹងកេតមាន សៀង ចន្ធា ព្រោះ…(មានវីដេអូ)

//s5.kh1.co/98/98d6e9d246b8d264ffaa8afab64883382cc4f02f.jpg
កីទ្បា

 ១០-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

បូរ៉ាវី និយាយថាទោះគាត់ចូលនិវត្តន៍ តែគាត់នៅតែជាផ្នែកមួយនៃបាល់ទាត់កម្ពុជា

ភ្នំពេញ៖ វីរបុរសក្លិបបឹងកេត កីឡាករ ឃួន ឡាបូរ៉ាវី បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់កាលពីម្សិល ក្នុងវ័យ៣១ឆ្នាំ ក្រោយចូលប្រឡូកក្នុងសមរភូមិវាលស្មៅ តាំងពីឆ្នាំ២០០៧មក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ ឃួន ឡាបូរ៉ាវី
  កីឡាករ ឃួន ឡាបូរ៉ាវី

ក្រោយចូលនិវត្តន៍ អតីតម្ចាស់អាវលេខ៩របស់បឹងកេតរូបនេះ បាននិយាយថាខ្លួននៅតែជាផ្នែកមួយនៃគ្រួសារបឹងកេត នឹងបច្ចុប្បន្នកំពុងកាន់តួនាទីពីរក្នុងវិស័យបាល់ទាត់។

បូរ៉ាវីបាននិយាយថា៖

"ដល់ថ្ងៃនេះខ្ញុំបានចូលនិវត្តន៍ពីកីឡាករក្លិបបឹងកេតទៅហើយ តែការងារខ្ញុំរវាងក្លិបមិនទាន់បញ្ចប់នោះទេ គឺខ្ញុំនៅតែជាផ្នែកមួយនៃក្រុមបឹងកេត នៅតែជាគ្រួសារតែមួយរបស់បឹងកេត ដោយឥលូវនេះខ្ញុំទទួលបានតួនាទីជាគ្រូ Academy សម្រាប់ក្រុម U-15 បឹងកេត ហើយមួយទៀតខ្ញុំទទួលបានតួនាទីជាជំនួយការបច្ចេកទេសនៅក្នុងសហព័ន្ធបាល់ទាត់កម្ពុជាផងដែរ ចឹងខ្ញុំនៅតែជាផ្នែកមួយនៃវិស័យបាល់ទាត់កម្ពុជាយើង។"

ឃួន ឡាបូរ៉ាវី

មិនត្រឹមតែប៉ុណ្ណោះលោកក៏បានសរសើរដល់ខ្សែប្រយុទ្ធចំណូលថ្មី សៀង ចន្ធា ថាជាកីឡាករដែលមានគុណភាព ដោយលោកបន្ថែមថា៖

"ខ្ញុំពិតជាសប្បាយចិត្តមែនទែន ដែលបានទទួលដំណឹងថា សៀង ចន្ធា ជាកីឡាករវ័យក្មេងដែលទើបចូលរួមជាមួយបឹងកេត ហើយគាត់ជាកីឡាករ ដែលមានសក្ដានុពលភាព មានគុណភាពខ្ពស់ក្នុងការលេងបាល់ទាត់ ហើយគាត់បានទទួលយកអាវលេខ៩របស់ខ្ញុំពាក់បន្ត។ ហើយក៏សូមជូនពរឲ្យប្អូនទទួលជោគជ័យនៅក្នុងអាជីពបាល់ទាត់មួយនេះ ក៏ដូចជាក្នុងក្លិបបឹងកេតរបស់យើង៕"

ឃួន ឡាបូរ៉ាវី
សៀង ចន្ធា (រូបភាព Boeung Ket Football Club)
សៀង ចន្ធា (រូបភាព Boeung Ket Football Club)

សូមទស្សនាសម្ដីទាំងស្រុងរបស់លោក ឃួន ឡាបូរ៉ាវី ក្នុងវីដេអូខាងក្រោម៖

ប្រភពBoeung Ket Football Club

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T